ហុងកុង៖ អតីត បរវកញ្ញាហុងកុង ឆ្នាំ២០០៩ នាង Candy Yuen ត្រូវបានល្បីឈ្មោះ កាន់តែខ្លាំង បន្ទាប់ពីនាង ថតខ្សែភាពយន្ត បែប ស្រើបស្រាល មួយរួចមក។ កាលពីថ្មីៗនេះដែរ នាងថែមទាំង ត្រូវបាន បុរសៗ ស្នើសុំណាត់ជួប ទទួលទាន អាហារពេលល្ងាច និងចង់មានទំនាក់ទំនង ផ្លូវភេទ ជាមួយនាង ដោយពួកគេ ហ៊ានឲ្យតម្លៃខ្លួន យ៉ាងខ្ពស់បំផុតទៀតផង។

បន្ថែមពីនេះ នាងបាននិយាយថា "មានមនុស្សមួយចំនួន បានសាកសួរខ្ញុំ ពីតម្លៃខ្លួន បន្ទាប់ពីខ្សែភាពយន្ត "Gigolo" ត្រូវបានចេញផ្សាយ"។ ហើយនាងបានបង្ហើបប្រាប់ថា មនុស្សដែលហ៊ានឲ្យថ្លៃខ្លួននាង ទៅដល់ជាង ៥ម៉ឺនដុល្លារនោះ គឺជាម្ចាស់ភ្នាក់ងារភាពយន្តម្នាក់ ដែលជាបុរស វ័យកណ្តាល។ ក្នុងនោះដែរ នាងបានបន្ថែមដែរថា "មនុស្សទាំងអស់នោះ បានសួរខ្ញុំ ឲ្យចេញក្រៅ ញ៉ាំអាហារពេលល្ងាច និងរួមភេទ  ប៉ុន្តែខ្ញុំមិន ព្រមទទួលយកនោះទេ។ ខ្ញុំខ្លាចឆ្លងជម្ងឺ ព្រោះថាមនុស្សទាំងនោះ ដែលហ៊ានចំណាយលុយ យ៉ាងច្រើនបែបនេះ គឺនឹងមិនចេះការពារខ្លួន  ដូច្នេះខ្ញុំ នឹងមិនយកខ្លួនរបស់ខ្ញុំ ទៅប្រថុយប្រថាន នឹងគ្រោះថ្នាក់ដ៏ធំនេះទេ"។  ជាពិសេសនាង បានបញ្ជាក់ទៀតថា នាងមិនមានទំនាក់ទំនង ជាមួយនឹង បុរស អស់រយៈពេល ៥ទៅ ៦ឆ្នាំហើយ ហើយសង្ឃឹមថានាង នឹងអាចរកបុរសល្អណាម្នាក់ ក្នុងពេលឆាប់ៗនេះ។

នាង Candy Yuen បានឲ្យដឹងថា បុរសភាគច្រើន ដែលនាងបានជួបពេលនេះ សុទ្ធតែសំលឹងមើល ខ្លួនប្រាណ របស់នាងតែប៉ុណ្ណោះ។ វាដូចជា ការទិញដូរ ទំនាក់ទំនង ដែលពេលខ្លះ ធ្វើឲ្យនាង អាក់អន់ចិត្ត យ៉ាងខ្លាំង។ ហើយប្រសិនបើបុរសទាំងនោះ យកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រាន់តែចង់ ស្គាល់នាង ដោយការណាត់ជួប រឺក៏ញ៉ាំអាហារពេលល្ងាច នាងមិនថាអ្វីនោះទេ គ្រាន់តែបង្កើតមិត្តភាព។ ប៉ុន្តែទោះ ជាយ៉ាងណា គោលបំនង របស់ពួកគេ អាចឲ្យនាងដឹងច្បាស់ថា គឺពួកគេចង់ ដេកជាមួយនាង តែម្យ៉ាង៕





នាង Candy Yuen

ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]