សត្វផ្សោតមួយក្បាល ត្រូវបានគេសង្កេតឃើញថា វាកំពុងតែទូលកូនរបស់វា ដែលបានងាប់ដោយ មិនដឹងមូលហេតុ ត្រលប់ទៅទីជំរករបស់វាវិញ ហើយវាបានធ្វើអោយអ្នកដែល បានឃើញហេតុការណ៍នេះ មានភាពងឿងឆ្ងល់ យ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា សត្វផ្សោតមួយក្បាលដែល បានទូលសាកសពកូន របស់វា ហែលទៅសំដៅទៅកាន់ ទីជំរករបស់វាដែលស្ថិតនៅ ក្នុងតំបន់ Sanniang ប្រទេសចិន គួរបញ្ជាក់ផងដែរថា កាលពីមួយអាទិត្យមុន វាបានហែលមកកាន់ ខេត្ត Guangxi ជាមួយកូនរបស់វា តែមិនដឹងជាកើតមានហេតុការណ៍អ្វី បានជាកូនរបស់វាងាប់។ ករណីនេះត្រូវបានប៉ូលិសជាច្រើនកំពុងតែ ធ្វើការស្រាវជ្រាវ ដោយពួកគេបានសង្ស័យទៅលើ អ្នកដែលតាមប្រម៉ាញ់សត្វផ្សោតខុសច្បាប់ផងដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]