រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីណូ ពណ៌ឈាមជ្រូក ដឹកខ្សាច់មួយគ្រឿង ខណៈពេលកំពុងបើក ស្រាប់តែឆេះកង់ផ្សែងហុយទ្រលោម និងមានអណ្តាតភ្លើង ហើយត្រូវបានប្រជាពលរដ្ឋ និងអ្នកបើកបរនាំគ្នាជួយពន្លត់ទាន់ពេលកុំអី រថយន្តទាំងមូលត្រូវភ្លើងឆាប់ឆេះម៉ត់។ តែសំណាងល្អពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៦និង២៧នាទីល្ងាចថ្ងៃទី១៧ កក្កដា ២០១២ នៅតាមបណ្តោយមហាវិថីព្រះមុនីរ៉េត ខាងកើតស្ពានស្ទឹងមានជ័យ មុខហាងលក់ហ្គាសទាន់សម័យសាខាទី៤ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បើតាមអ្នកបើកបរប្រាប់ឱ្យដឹងថា គាត់បានបើករថយន្តដឹកខ្សាច់ពីស្រុកកណ្តាលស្ទឹង ទៅដាក់នៅសង្កាត់អូឡាំពិក។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុរថយន្តជាប់ ហ្រ្វាំងក្តៅឆេះតែម្តង ។ សំណាងបានប្រជាពលរដ្ឋបាននាំគ្នាជួយ លុះពន្លត់ទាន់កុំអីរថយន្តនោះត្រូវភ្លើងឆេះអស់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]