សម្រស់៖ មនុស្សភាគច្រើន តែងតែហាត់ប្រាណ និងតមចំនីអាហារ ដើម្បីចង់បាន រាងស្លីមស្រស់ស្អាត ប៉ុន្តែប្រហែលជា ប្រិយមិត្ត មិនធ្លាប់ជ្រាបនោះទេ ថា តែធម្មជាតិ មួយចំនួន ក៏ជួយអ្នក ឲ្យស្រកទម្ងន់ ផងដែរ។

១) តែបៃតង ៖ ជាតែមួយប្រភេទ ដ៏ល្អបំផុត ក្នុងការជួយស្រកទម្ងន់ ព្រោះថា វាបានផ្ទុកនូវ គ្រឿងផ្សំម្យ៉ាង ហៅថា Polyphenols ដែលអាច រំលាយជាតិ ទ្រីគ្លីសេរីដ (triglycerid) ដែលមាន ក្នុងរាងកាយរបស់អ្នក។



២) តែជីអង្កាម៖ ប្រសិនបើអ្នក ចូលចិត្តភាពស្រស់ របស់ជីអង្កាម អ្នកអាចព្យាយាម មកពិសារ តែជីអង្កាម ព្រោះថាវាអាចជួយ បង្កើនល្បឿន នៃដំណើរការ ក្នុងប្រព័ន្ធរំលាយអាហារ និងជួយដុតបំផ្លាញ ជាតិកាឡូរី បានយ៉ាងច្រើន ហើយថែមទាំង គ្រប់គ្រងភាពឃ្លាន ចំនីអាហារ របស់អ្នកផងដែរ។



៣) តែខ្មៅចិន (Oolong )៖ តែខ្មៅចិន រឺក៏គេចំនាំហៅ តែអ៊ូឡុងនោះ ជាតែធម្មជាតិមួយ ដែលសម្បូរ ទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលជួយពិនិត្យ កម្រិតជាតិកូឡេស្តេរ៉ល ក្នុងបេះដូង និង ជួយដុតបំផ្លាញជាតិខ្លាញ់។



៤) តែផ្កាកូលាប៖ តែផ្កាកូលាប ជាថ្នាំបុរាណមួយ ដែលធានាថា សម្រកទម្ងន់ បានយ៉ាងល្អ។ ចំពោះតែ ផ្កាកូលាប ត្រូវបានរៀបចំ ដោយលាយ ចូលគ្នា ជាមួយនឹង ផ្កាកូលាបស្រស់ ដាក់ចូលក្នុងតែ។ ជាពិសេស តែផ្កាកូលាបនេះ អាចជួយការពារ ជម្ងឺទល់លាមក បានផងដែរ។



៥) តែខ្មៅ៖ តែខ្មៅ បានមកពី ស្លឹករុក្ខជាតិម្យ៉ាង ដែលមានឈ្មោះថា Camellia Sinensis ហើយវាត្រូវបាន មនុស្សគ្រប់គ្នា ជុំវិញពិភពលោក និយមពិសារ។ តែខ្មៅអាចជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម និងការពារនូវ អាការៈកូរពោះ ដែលអាចជួយអ្នក ឲ្យស្រកទម្ងន់បាន។



ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]