ខេត្តប៉ៃលិន ៖ រថយន្តកែច្នៃដឹកដំឡូងមីមួយគ្រឿងបានផ្ទុះកង់មុខក្រឡាប់ស្លាប់ មនុស្សចំនួន២នាក់ និង៩នាក់ទៀតរងរបួសធ្ងន់ និងស្រាល ខណៈដែលពួកគេជិះរថយន្តនេះ ចេញពីចម្ការដំឡូងមីមួយកន្លែងត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៧ កក្កដា ២០១២ តាមផ្លូវលំមួយជិតដីព្រលាន ស្ថិតក្នុងភូមិអូរគន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានពីលោកហួយ ហិត អធិការរងស្រុកសាលាក្រៅបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ១-ឈ្មោះង៉ែត តី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រល់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និង២-ឈ្មោះប៉ុល ចាន់ថា ភេទប្រុស អាយុ៧ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។ ចំណែកជនរងគ្រោះ៩នាក់ទៀតរងរបួសធ្ងន់ និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្ត។ អ្នកបើកបររថយន្តត្រូវបានគេស្គាល់ថា ឈ្មោះឃ្លុយ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ មិនមានរងរបួសអ្វីទេ មានស្រុកកំណើតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បន្ទាប់ពីកើតហេតុបានដាក់មេប្រូចរត់គេចខ្លួនបាត់ស្រមោល ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]