ភ្នំពេញ៖ អគ្គិភ័យបាន នឹងកំពុងឆេះផ្ទះ ប្រជាពលរដ្ឋ យ៉ាងខ្លាំងនៅខាង ជើងវត្តស្រះចក តាមបណ្តោយ ផ្លូវលេខ៦៥ សង្កាត់ច្រះចក ខណ្ឌដូនពេញ ពោលនៅខាងមុខមន្ទីរពេទ្យ កាល់ម៉ែតកាល ពីវេលាម៉ោង ៧៖៤៥នាទី យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ។

ក្រុមពន្លត់អគ្គិភ័យ បាននឹងកំពុងបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ទៅកាន់កន្លែងកើតហេតុ។ មិនទាន់ដឹងពីមូលហេតុ ពិតប្រាកដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ។

ក្រោយកើតហេតុភ្លាមៗ លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ ព្រមទាំងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅកន្លែងកើតហេតុ និងបញ្ជាកម្លាំងឲ្យជួយអន្តរាគមន៍ ពន្លត់ អគ្គិភ័យដ៏ខ្លាំងនេះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ មានលក្ខណៈ ធំធេងណាស់ ពីព្រោះកន្លែងកើតេហតុ គឺជាទីតាំង ដែលមានផ្លូវលំតូចៗ ពិបាកចូលពន្លត់ ហើយធុងហ្គាសជាច្រើន បានផ្ទុះឮសូរ ដូចគ្រាប់បែក.

សេចក្តីរាយការណ៍ បានបន្តថា អគ្គិភ័យនេះបាន ផ្តើមចេញពីផ្ទះឈើមួយកន្លែង នៅម្តុំនោះ ហើយអគ្គិភ័យនេះ បានរីករាលដាលដល់ដំបូលសណ្ឋាគារមួយផងដែ។ ទោះជាយ៉ាងណាមូលហេតុពិតប្រាកដ មិនទាន់ត្រូវបានអះអាងជាផ្លូវការនៅឡើយទេ ខណៈក្រុមពន្លត់អគ្គិភ័យ និងអាជ្ញាធរខណ្ឌដូនពេញ កំពុងព្យាយាមជួយ អន្តរាគមន៍៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]