ជាមួយនឹងស្នាមញញឹម ដ៏គួរឲ្យស្រលាញ់ របស់ក្មេងស្រីជនជាតិចិន Liang Xiaoxiao ដែលមានអត្ដចរិតនិង មានសកម្មភាព ដូចជាក្មេងដទៃទៀតដែរ។ នាងបានលេងជាមួយនឹង តុក្កតា​និង​ទាត់បាល់លេង ដែលនាងហាក់ដូចជាមិន ខ្វាយខ្វល់ទៅនឹងពិភពលោក ដែលកំពុងតែសម្លឹងមើលនាងនោះទេ។ ទោះជាយ៉ាងណា ប្រសិនជាមើលឲ្យបានច្បាស់លាស់ យើងនឹងដឹងពីភាព ខុសប្លែករវាង ក្មេងស្រីអាយុ៣ឆ្នាំនេះនិងក្មេងដទៃ។

អ្វីដែលប្លែកនោះ គឺក្មេងស្រីនេះកើតមកមានទំងន់ ប្រហែលជា១.០៥ គីឡូក្រាមប៉ុណ្ណោះ ដែលតូចជាងដបកូកាកូឡាទៀត សម្រាប់ពេលនេះឈ្មោះរបស់នាង ត្រូវបានគេស្គាល់ថា នាងជាក្មេងទី៤ ដែលតូចជាងគេអាចរស់នៅ លើពិភពលោកនេះ។ បន្ទាប់ពីចំណាយរយៈពេល ៦ខែដំបូងនៅក្នុងការ មើលថែយ៉ាងម៉ត់ចត់ នៅក្នុងមន្ទីរពេទ្យ​កុមារ Presbyterian Hemby នៅភាគខាងជើងអាមេរិច នៅក្នុងសហរដ្ឋអាមេរិច ដែលពួកគេមិនចាំបាច់ចំណាយប្រាក់។

សម្រាប់ក្មេងនេះត្រូវបានគេ ជឿជាក់ថានាងជាក្មេង ដែលស្គមជាងគេ ព្រោះបច្ចុប្បន្ននាងមាន អាយុ៣ឆ្នាំទៅហើយតែមាន ទំងន់ត្រឹមតែ ២.៥គីឡូក្រាម និងកំពស់ ៥៤សង់ទីម៉ែត្រ។

តើប្រិយមិត្ដធ្លាប់ ជួបប្រទះឃើញក្មេងស្រីបែបនេះដែរ ឬទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]