សារ​ព័ត៌​មាន​បរទេស​ផ្សាយ​ថា​ តុលាការ​អាមេរិក​បាន​សម្រេច​ដាក់​ពន្ធនាគារ​អ្នក​ស្រី​ស៊ីន​ឌី​​ គ្លីបតុន​​ ជា​គ្រូបង្រៀន​​អាយុ៤២ឆ្នាំ​ រយៈ​ពេល​៣ឆ្នាំ​ពីបទ​រួម​ភេទ​ជាមួយ​សិស្ស​ចំនួន​៧​នាក់​ និង​ត្រូវ​ស្ថិត​ក្នុងការ​ឃ្លាំមើល​រយៈ​​ពេល​៨ឆ្នាំ​ក្រោយ​​ពេល​ដោះ​លែង​ ។
ចៅ​ក្រម​​​បញ្ជាក់​ថា​អ្នក​ស្រី​ស៊ីន​ឌី​ បាន​​​រំលោភ​ផ្លូវ​ភេទ​សិស្ស​ចំនួន​៧​នាក់​ ​​មាន​អាយុ​ពី​១៤ទៅ​១៧​​ឆ្នាំ​ ​ក្នុងអំឡុង​ពីខែ​មេសា​ដល់​ខែ​កក្កដា​ ។ អ្នក​ស្រី​​ល្បួង​សិស្ស​​ទាំង​នោះ​ឱ្យ​ផឹក​ស្រា​និងរួម​រ័ក​​នៅ​លំនៅ​ឋាន​ របស់ខ្លួន​ ។ សិស្ស​​ភាគ​ច្រើន​​គឺ​ជា​មិត្ត​ភក្តិ​​កូនស្រី​របស់​​គាត់​ ​។

ស្វាមី​របស់​អ្នក​ស្រី​ស៊ីន​ឌី​ គ្លីបតុន​ ​បញ្ជាក់ថា​ រឿង​នេះ​លោក​បាន​ប្រាប់​កូនស្រីថា​​ម្តាយ​របស់​នាង​​ជាប់ពន្ធ​នាគារ​ហើយ​ ។ ​
ចំណែក ​​បង​ប្អូន​របស់​​សិស្ស​រង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ និយាយ​ថា​«​អ្នក​ស្រី​ស៊ីន​ឌី​ គ្លីបតុន​ បង្ក​​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​និងគួរ​ឱ្យ​ស្អប់​ខ្ពើម»​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]