ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែរថយន្ត កុងទីន័រមួយបានបាត់បង់ម្ចាស់ការ ហើយបានរេរចង្កូត ធ្វើអោយរថយន្តដែលបើកបរពីក្រោយ ភ័យលោះព្រលឹងចេញពីខ្លួនគ្រប់គ្នា ប៉ុន្តែមានតែរថយន្តមួយគ្រឿងប៉ុន្នោះដែល មិនបានបន្ថយល្បឿននិង ឈប់ បែរជាបន្ថែមល្បឿនយ៉ាងលឿន ចូលទៅខាងក្រោម រថយន្តកុងទីន័រដោយសុវត្ថិភាព​ ដូចនៅក្នុងភាពយន្តអញ្ចឹង។

តាមប្រភពព័ត៌មានបានអោយដឹងថា ខ្សែរវីដេអូមួយដែលគេបាន ថតដោយកាមេរ៉ាតាមដងផ្លូវ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​ ២០១២។ នៅក្នុងខ្សែរវីដេអូនោះយើងបាន ឃើញហេតុការណ៍គ្រោះថា្នក់ចរាចរណ៍មួយដ៏ រន្ធត់ ដែលបានបង្កឡើងដោយរថយន្ត ដឹកកុងទីន័រ រេរចង្កូតធ្វើអោយ អ្នកបើកបរពីក្រោយទាំងអស់ ភ័យឡើងសភ្នែក ប៉ុន្តែមានតែរថយន្តមួយគ្រឿងប៉ុន្នោះ ដែលមានសេចក្តីក្លាហាន ហ៊ានប្រថុយជិះចូលទៅក្រោមរថយន្តកុងទីន័រនោះ។ មានអ្នកលេងអិនធើណិតជាច្រើនបាន និយាយថា នេះប្រហែលជាគាត់ប្រញ៉ាប់ខ្លាំងហើយមើលទៅ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ