មនុស្សស្រីភាគច្រើន តែងចង់បានសក់វែង ព្រោះថាសក់វែង អាចធ្វើបានគ្រប់ម៉ូតសក់ និងមើលទៅ ស្រស់ស្អាត។ ក្នុងនោះដែរ ក៏មានមិត្តនារីៗ មួយចំនួន បានចំណាយលុយជាច្រើន ទៅទិញ ផលិតផល ដើម្បីធ្វើឲ្យសក់ឆាប់វែង។ នៅក្នុងថ្ងៃនេះ អ្នកនឹងអស់បារម្ភ ព្រោះថា វិធីសាមញ្ញខ្លះ ក៏អាចជួយ ឲ្យសក់វែងបានដែរ។

១) ការទទួលទាន៖ សក់អាចលូតលាស់បាន ក៏ត្រូវទាក់ទងនឹង អាហាររបស់អ្នកដែរ ប៉ុន្តែអ្នកក៏ត្រូវ ប្រាកដចិត្តថា អ្នកទទួលទាន ជាមួយនឹង អាហារ ដែលសម្បូរ ជាតិសរសៃ និងប្រួតេអ៊ីន ដូច្នេះទើប ឫសសក់របស់អ្នក ទទួលបាននូវសារធាតុចិញ្ចឹម។ ក្នុងនោះដែរ មិនត្រឹមតែបរិភោគអាហារ ប៉ុណ្ណោះ ទេ អ្នកក៏ត្រូវពិសារទឹក ឲ្យបានច្រើន ដើម្បីជួយឲ្យ សក់ឆាប់វែង។

២) ប្រើប្រាស់ផលិតផលថែទាំសក់ដែលល្អ៖ នៅពេលអ្នកប្រើប្រាស់ ផលិតផលថែទាំសក់ដែលល្អ វានឹងជួយឲ្យ ស្បែកក្បាលមានសំណើម ហើយថែមទាំង ជួយឲ្យសក់ ឆាប់លូតលាស់ បានល្អផងដែរ។

៣) កុំឲ្យសរសៃសក់រងកម្តៅខ្លាំងពេក ៖ កុំញៀននឹងការប្រើប្រាស់ ប្រដាប់មូលសក់រួញ  និងប្រដាប់ផ្លុំសក់ ខ្លាំងពេក ព្រោះថា វាធ្វើឲ្យសរសៃ សក់ទន់ខ្សោយ និងស្រួយ។ ក្នុងនោះដែរ ត្រូវរក្សា សក់របស់អ្នក ឲ្យជៀសឆ្ងាយពីកម្តៅខ្លាំង ដែលវាអាចជួយឲ្យ សក់របស់អ្នកឆាប់វែង។

៤) ឧស្សាហ៍ម៉ាស្សាក្បាល៖ ការម៉ាស្សាក្បាល ជួយឲ្យឈាមរត់បានស្រួល ហើយការម៉ាស្សា ដោយប្រើប្រេង នឹងឆាប់ជ្រាប ចូលសរសៃសក់ បានល្អ ដែល ធ្វើឲ្យសក់ លូតលាស់យ៉ាងឆាប់រហ័ស។

៥) កុំធ្វើបាបសរសៃសក់ ជាមួយនឹងការលេងពណ៌ពេក៖  ការលេងពណ៌សក់ ១ទៅ២ដង ក្នុងមួយខែ វាមិនមានបញ្ហានោះទេ ប៉ុន្តែបើអ្នក ឧស្សាហ៍ប្តូរពណ៌សក់ ខ្លាំងពេក ជាមួយនឹង ជាតិគីមីទាំងនោះ លើស្បែកក្បាល វានឹងទៅបង្អាក់ ការលូតលាស់ នៃសរសៃសក់របស់អ្នក។

វិធីទាំងនេះ វាមិនមែនជារឿងពិបាកនោះទេ ដើម្បីជួយឲ្យសរសៃរបស់អ្នក លូតលាស់ល្អនោះ ដូច្នេះអ្នកគួរតែថែរក្សាសក់ របស់អ្នក តាមបែប ធម្មជាតិ ដែលវាជួយឲ្យសក់ ស្រស់ស្អាត គួរឲ្យស្រឡាញ់ និងឆាប់វែង៕   



ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]