តើអ្នកមានបំណងប្រាថ្នាចង់ក្លាយជា តារាម៉ូដែលដែរឬទេ?

ការពីពេលថ្មីៗនេះ មាននារីម្នាក់ដែលជាស្មៀននៅធនាគារ មានបំណងប្រថ្នាចង់ ក្លាយជាតារាម៉ូដែល ក៏បានលួចលុយរបស់ធនាគារ អស់៤៦,០០០យូរ៉ូ។ ប្រាក់ដែលនាងបានលួចនោះ គឺនាងបានចំណាយទៅលើ ការវះកាត់ និងការដើរផ្សារ យ៉ាងសប្បាយរីករាយ។ នារីម្នាក់នេះមានឈ្មោះថា Rachael Claire Martin អាយុ២៤ឆ្នាំ បានប្រើប្រាស់លុយទាំងនោះ ដោយការយកទៅវះកាត់ដើមទ្រូង ធ្វើធ្មេញ ក៏ដូចជាការតសក់ឲ្យវែង និងការដើរលេងយប់។ តាមការស្រាវជ្រាវបានឲ្យដឹង ថានាងបានលួចយក ប្រាក់នេះជាច្រើនដងមកហើយ ពីសាខា​ Barclays នៅ Cornwall ក្នុងអំឡុងពេល ៨សប្ដាហ៍។ សម្រាប់ពេលបច្ចុប្បន្ននេះ នាងកំពុងតែឡើង តុលាការដើម្បីដោះស្រាយពីបញ្ហានេះ។

ដើម្បីការសប្បាយរីករាយ និងក្លាយជាតារាម៉ូដែលនាងព្យាយាម លួចប្រាក់ពីធនាគារ តើប្រិយមិត្ដយល់យ៉ាងណា ពីបញ្ហានេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]