ភ្នំពេញ៖ ក្រុមហ៊ុនសាមសុង បានសម្ពោធផលិតផលថ្មី ដែលទទួលបានពានរង្វាន់ក្នុងពិពណ៌ អេឡិចត្រូនិក ពិភពលោក CES 2015 របស់ខ្លួននោះគឺ 4K SUHD TV ដែលទើបតែ ចេញលក់នៅ លើ ទីផ្សារនៃប្រទេសកម្ពុជា នៅថ្ងៃ ទី 7  ខែ ឧសភា ឆ្នាំ 2015 ដើម្បីឆ្លើយតបទៅ នឹងសម័យកាល ផ្នែកអេឡិចត្រូនិចដែលមាន ការអភិវឌ្ឍន៍ជឿន លឿន ឥតឈប់ ។

កម្មវិធីសម្ពោធដ៏អធិកអធមនេះត្រូវបានប្រារព្ធឡើង នៅហាងលក់សម្ភារៈអេឡិចត្រូនិក KFour Electronics  ដែលមានការ ចូលរួមយ៉ាងច្រើន កុះករពីសំណាក់អតិថិជនដែល គាំទ្រផលិតផល សាមសុង បណ្តាដៃ គូពាណិជ្ជកម្ម  អ្នកសារព័ត៌មាន ព្រមទាំងមន្រ្តី សំខាន់ៗរបស់ក្រុមហ៊ុន Samsung។


បើតាមប្រសាសន៍របស់លោកហ្គីហាន់ លី នាយកគ្រប់គ្រងសាមស៊ុង ថៃអេឡិកត្រូនិច ប្រចាំកម្ពុជា ឡាវ បាន លើកឡើងថា៖ “សាមសុងតែង តែនាំមកនូវទូរទស្សន៍ដែលមាន គុណភាពរូបភាព ល្អផ្តាច់គេ  ដែលធ្វើអោយ ទូរទស្សន៍ Samsung ជាប់ចំណាត់ថ្នាក់ លេខ១ ក្នុងពិភពលោក  រយ:ពេល៩ ឆ្នាំជាប់ៗគ្នា ។ សម្រាប់ទូរទស្សន៍ ប្រភេទ SUHD នេះ បានផ្តល់ ផងដែរ នូវបទ ពិសោធន៍ល្អ ផ្តាច់គេ សម្រាប់ការកម្សាន្ត កាន់តែអស្ចារ្យ នៅតាមគេហដ្ឋាន ។ SUHD4K គឺជាប្រភេទទូរទស្សន៍ ជំនាន់ថ្មី ដែលអ្នកអាច រីករាយជាមួយ នឹងពណ៌ ជម្រៅនៃ រូបភាព និងភ្លឺច្បាស់មិនគួរឲ្យជឿ ដែលលោក អ្នកអាចទទួល បានពី ទូរទស្សន៍ប្រភេទថ្មី។”




ជាមួយគ្នានោះដែរ ក៏មានការផ្តល់កិត្តិយសចូលរួមពីតារាដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក ឆន សុវណ្ណារាជ និង កញ្ញា មាន សុនីតា ដែល ញ៉ាំងឲ្យ កម្មវិធីទាំងមូលរឹត តែមានភាព អ៊ូអរពីសំណាក់ ភ្ញៀវ កិត្តិយស និងអ្នកគាំទ្រតារា ទាំងពីរមកចូល រួមយ៉ាង ច្រើនកុះករ។ លោកឆន សុវណ្ណារាជ បានមាន ប្រសាសន៍ ថា “ពេលមើល ទូរទស្សន៍ SUHD TV នេះ ខ្ញុំមានអារម្មណ៍ ហាក់ដូចជាកំពុងតែ មើលភាពយន្ត នៅក្នុងរោងកុន។ វាផ្តល់នូវពណ៌ ធម្មជាតិនិង ភ្លឺច្បាស់។”

ទូរទស្សន៍ SUHD មានពណ៌ច្រើនជាងទូរទស្សន៍ UHD ដទៃទៀត រហូតទៅដល់ 64 ដង នៃការបញ្ចេញ ពណ៌រូបភាព និងទទួលបានពន្លឺភ្លឺ ជាងមុនដល់ទៅ 2.5 ដង លើសពីទូរ ទស្សន៍ធម្មតា។ វាបានផ្តល់ នូវកម្រិតច្បាស់ នៃរូបភាពជាមួយ នឹងបច្ចេកវិជ្ជាចុង ក្រោយបំផុត របស់ Samsung។

លើសពីនេះទៅទៀត គ្រប់បណ្តា ទូរទស្សន៍SUHD សុទ្ធតែប្រើនូវប្រព័ន្ធ Tizen។ Tizen គឺប្រព័ន្ធ ប្រតិបត្តិការ ភ្ជាប់ជាមួយ នឹងអ៊ីនធឺណែត ដែលផ្តល់នូវកម្មវិធីប្រើប្រាស់ ដ៏អស្ចារ្យ ។ នេះគឺជា ការបន្ថែម នូវជម្រើស កម្សាន្ត លើសពីអ្វី ដែល អ្នករំពឹងទុក ដែលផ្តល់នូវ ការប្រើប្រាស់ ដ៏ទូលំទូលាយ និងការភ្ជាប់ ទំនាក់ទំនងឥតព្រំដែន ជាមួយមនុស្ស ជុំវិញពិភព លោកតាម រយៈឧបករណ៍ ដែលអាចផ្តល់ នូវការកម្សាន្តគ្រប់ កាលៈទេសៈ។

សូមកុំភ្លេចឈាងចូលទស្សនាទូរទស្សន៍ប្រភេទថ្មីនេះ នៅតាមបណ្តសាខាហាងលក់អេឡិចត្រូនិក ក៏ដូចជា Samsung Brand Shop នានា ទូទាំងព្រះរាជាណា ចក្រកម្ពុជា ដើម្បីឲ្យដឹង ថាវាល្អស៊ី ជម្រៅកម្រិតណា។

 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស គ្រប់រូប គ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុង តែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍ វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយ ផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិក ចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយ មានបរិមាណ លក់ប្រចាំ ឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ