ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ៖ បុរស​ជា​ជាង​សំណង់​ម្នាក់​បាន​ត្រូវន​គរបាល​​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ ធ្ងន់​ខេត្ត​ កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលា​ដំបូង​​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១២​ ពី​បទ​ប៉ុន​ប៉ង​រំលោភ​មិន​បាន​សម្រេច​ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃ​ទី១៤ កក្កដា ២០១២​ នៅ​សង្កាត់ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត​ ។

លោក​វរ​សេនីយ៍ត្រី​ អ៊ុន សំអន​ នាយកា​រិ​យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ បាន​ឱ្យ​ដឹង​ថា​ បុរស​ម្នាក់​នេះ​ឈ្មោះ ផេន ផា​ អាយុ៣០​ឆ្នាំ ចំណែក​នារី​ដែល​ជន​នេះ​បម្រុង​ចូល​ចាប់​រំលោភ អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់​ ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​សង្កាត់​ខាង​លើ​ជា​មួយគ្នា ។ បើ​តាម​ចម្លើយ​សារភាព​របស់​​ជន​សង្ស័យ​ពេល​ឃាត់​ខ្លួន គឺ​​រូប​គេ​ស្រវឹងស្រា​ ហើយ​បា​នទៅបើក​​មុង​បម្រុង​ចាប់​រំលោភ​នារី​រង​គ្រោះ តែ​ដោយ​យប់ងងឹត​ពេក​ បែរ​ជា​ចាប់​ប៉ះ​ចំ​ជើង​ម្តាយ​នាង​ដែល​ដេក​ក្នុង​មុង​ជាមួយ​គ្នា​ ​ក៏​​មាន​ការ​ឆោ​ឡោ​ឡើង​ ហើយ​​អ្នក​ជិត​ខាង​នៅ​ក្បែរ​នោះ​នាំ​គ្នា​ដេញ​ចាប់​បាន​ប្រគល់​ឱ្យ​ សមត្ថកិច្ច​​ តែម្តង ។

ជន​សង្ស័យ​បាន​បន្ត​ទៀត​ថា​ រូប​គេ​និង​នាង ​កម្មករ​សំណង់​ដូច​គ្នា ហើយ​រូប​គេ​លួច​ស្រឡាញ់​នាង​តែ​ម្នាក់​ឯង​ ដែល​ខាង​ស្រី​គេ​មិន​ដឹង​ខ្លួន​ទេ ទើប​​បង្ខំ​ចិត្ត​ធ្វើ​អំពើ​មិន​គប្បី​ដូច្នេះ​ទៅ ។ ចំណែក​នារី​ដែល​ត្រូវ​ប៉ង​​ចាប់​រំលោភ​នោះ បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ថ្វី​ដ្បិត​តែ​នាង​ធ្វើ​ការ​ជា​កម្មករ​ដូច​គ្នា​មែន​ តែ​រូប​នាង​មិន​បាន​ស្រឡាញ់​បុរស​ដែល​ជា​ជន​សង្ស័យ​នោះ​ឡើយ ។

​លោក​នាយ​ការិយា​ល័យ​បាន​បន្តថា ផ្អែក​តាម​ការ​បង្រ្កាប​ជាក់​ស្តែង​ និងចម្លើយ​សារភាព​បុរស​ឈ្មោះ​ ផេន ផា ត្រូវ​បាន​​កសាង​​សំណុំ​រឿង​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]