​ខេត្ត​​កំពង់ធំ ៖ ​ក្រោម​ការ​តាម​ប្រមាញ់​របស់​​​សមត្ថ​កិច្ច​​នគរបាល​​ព្រហ្ម​ទណ្ឌ​​ស្រុក​ ស្ទោង ​ឪពុក​​តិរច្ឆាន​​ដែល​យក​​កាំបិត​ត្នោត​​អារ.ក​កូន​ស្រី​​សម្លាប់​ត្រូវ​បាន ​នគរបាល​​ចាប់​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​រសៀល​ថ្ងៃទី​១៧ កក្កដា ២០១២ ​បន្ទាប់​ពី​រត់​គេច​ខ្លួន​បាន​១​យប់​ក្រោយ​​ពី​អារ​.ក​​កូន​ស្រី​ខ្លួន​ឯង កាល​ពី​ថ្ងៃទី​១៦ កក្កដា ២០១២ ​នៅ​ចំណុច​ភូមិ​ជីមាស ​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្ត​កំពង់​ធំ ។

​លោក​វរសេនីយ៍​​ត្រី ​យ៉ង់ ​សំ អធិ​ការ​​នគរ​បាល​ស្រុក​ស្ទោង​​ បាន​ឱ្យ​ដឹង​ថា ដោយ​​មា​ន​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ផាន់ សុផេង ស្នង​ការ​នគរបាល​ខេត្ត​​ក្នុង​ករណី​ជាក់​ស្តែង​​ជន​សង្ស័យ​ឈ្មោះ​​​ប៉េង គឿន អាយុ​៥០​ឆ្នាំ ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​​ពី​​រសៀល​ថ្ងៃទី​​១៧ កក្កដា ២០១២ ​បន្ទាប់​ពី​ជន​សង្ស័យ​ខាងលើ​​បាន​​អារ.ក​កូន​ស្រី​​​បង្កើត​​ឈ្មោះ​ពឿន ស្រីយ៉ា ​អាយុ​២៦​ឆ្នាំ ​និង​កាំបិត​​​ត្នោត​​បណ្តាល​​ឱ្យ​ស្លាប់​​ភ្លាមៗ​យ៉ាង​អាណោច​អាធ័ម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]