ថៃ៖ តារាស្រីថៃល្បីកំពូល នាង Chompoo Araya  បានចូលរោងការហើយ កាលពីព្រឹកមិញនេះ ជាមួយ នឹង កូនកំលោះ អ្នកជំនួញដ៏ល្បី ឈ្មោះម្នាក់។

អាពាហ៍ពិពាហ៍ របស់តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ បានប្រព្រឹត្តទៅដោយរលូន កាលពីព្រឹកមិញ ដោយ ធ្វើឡើង នៅសណ្ឋាគារ Peninsula Bangkok ដែលបានរៀបចំលំអ ទៅដោយផ្កាស្រស់ៗ ពណ៌ស ជាច្រើន។

បន្ថែមពីនេះទៅទៀត ថ្លៃបណ្ណាការ ដ៏អស្ចារ្យកប់ពពករបស់នាង គឺចំនួន ១០៨លានបាត (ជាង៣ លានដុល្លារ) រាប់បញ្ចូលទាំង លុយ ចិញ្ចៀន ពេជ្រ ៨.៨ការ៉ាត់ គ្រឿងអលង្ការ និងផ្ទះដ៏ប្រណិត មួយខ្នងទៀត តម្លៃ៦០លានបាត (ជាង១លានដុល្លារ)។

ចំពោះថ្ងៃអាពាហ៍ពិពាហ៍ របស់នាង Chompoo Araya នឹងធ្វើឡើង ចំនួន២ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃភ្ជាប់ពាក្យ ដែលប្រព្រឹត្តក្នុងថ្ងៃនេះ ហើយថ្ងៃរៀបការ ធំ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ខាងមុខនេះ។  គួរបញ្ជាក់ផងដែរថា នាង Chompoo Araya និងលោក Not Visaravuth បានស្រឡាញ់គ្នា ជាយូរឆ្នាំ ណាស់មកហើយ ដោយលោក រូបគាត់ Visaravuth បានសុំនាងរៀបការ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ៕





នាង Chompoo Araya និងលោក Not Visaravuth



ប្រភព coconut

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]