ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី រូបស្រស់ ឆយី បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលនាង ហ៊ានបរិយាយ ប្រាប់មនុស្ស គ្រប់គ្នាថា នាងជិតបានក្លាយ ជាម្តាយគេហើយ។

តារាស្រី តែងចូលចិត្ត បង្ហាញភាពស៊ិចស៊ី រូបនេះ បានប្រកាសដោយ បើកចំហរ ថានាង កំពុងមានផ្ទៃពោះ ដោយកន្លងមកនាង មិនធ្លាប់បង្ហើប ពីរឿងមិត្តប្រុស អ្វីនោះទេ។ ចំពោះទំព័រហ្វេសប៊ុក របស់នាង ឆយី  បានសរសេរ ពាក្យពេចន៍ប្លែកៗ ដែលថា "អារម្មណ៍ជិតធ្វើជាម្តាយគេ វាខុសពីអារម្មណ៍ នៅម្នាក់ឯង ខ្ញុំមានអារម្មណ៍ ថាមានសេចក្តីសុខបំផុត នៅពេលដែលខ្ញុំ ដឹងថា ខ្ញុំមានកូន។ នេះគឺជាលើកទី១ហើយ ដែលខ្ញុំ មានសេចក្តីសុខក្នុងចិត្ត ស្នាមញញឹម រាល់ព្រឹក ពេលដែលខ្ញុំភ្ញាក់ពីគេង គឺបាននិយាយពាក្យថា Morning My little Angel។ នេះជាអារម្មណ៍ ដែលមនុស្សស្រី យើងខ្លះ គាត់មិនធ្លាប់ទទួលបាន គេគឺជាកូនដែលកើតមក ដោយក្តីស្រឡាញ់ ពីមនុស្សពីរនាក់... ខ្ញុំមានអារម្មណ៍ថា មានសុភមង្គល ដែលបានបង្កើតកូន ជាមួយនឹង មនុស្សដែលខ្ញុំស្រឡាញ់ ទោះបីគេ មិនបាន នៅក្បែរខ្ញុំ ថែរក្សាខ្ញុំ ការពារខ្ញុំ តែគេបាន ទុកមនុស្សម្នាក់ ឲ្យនៅក្បែរខ្ញុំ ជំនួសគេ។ I’ll See You my little Angel (ខ្ញុំនឹងបានឃើញអ្នក ទេពធីតាតូចរបស់ខ្ញុំ)"។

ចំពោះពាក្យពេចន៍ របស់នាង ឆយី ទាំងនេះ កាន់តែធ្វើឲ្យ មហាជនងឿងឆ្ងល់ ថាតើអ្នកណា ជាឪពុក របស់ក្មេង ក្នុងពោះរបស់នាង។

គួរបញ្ជាក់ផងដែរ តារាស្រីសាច់សខ្ចី រូបនេះ ធ្លាប់តែបញ្ចេញអារម្មណ៍ពិត ជាច្រើន តាមរយៈ បណ្តាញសង្គម ហ្វេសប៊ុក ដែលពេលខ្លះ នាងបាន ប្រកាសជា សារធាណៈថា នាងឈឺចាប់ ចំពោះរឿងស្នេហា ដែលនាងធ្លាប់អភ័ព្វស្នេហ៍ ម្តងជាពីរដង ដោយសារតែ មិត្តប្រុសរបស់នាង បានលួច ផិតក្បត់ ដែលធ្វើឲ្យនាង ស្ទើរតែក្លាយជា មនុស្សឆ្កួតម្តងៗ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្រាប់តែនាង បាននិយាយបើកចំហរ ថានាង ត្រៀមក្លាយ ខ្លួន ជាម្តាយគេទៅវិញ៕






សាររបស់ឆយី បង្ហោះក្នុងហ្វេសប៊ុក

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]