ថៃ៖ ជាការពិត តារាល្បីៗ មិនថា ប្រុស រឺក៏ស្រីនោះទេ អាចរកប្រាក់ចំណូល បានយ៉ាងច្រើន ទាំងការ ថតខ្សែភាពយន្ត និងការថតរូបជាដើម។

ក្រៅពី ការថតកុន រឿងភាគ ថតកម្មវិធីទូរទស្សន៍ជាដើម តារាថៃល្បីៗ ក៏អាចរកប្រាក់បាន យ៉ាងសន្ធឹកសន្ធាប់ ពីការចូលរួមក្នុងកម្មវិធី ទៀតផង ដែលក្រុមហ៊ុនជាច្រើន បានទាក់ទងឲ្យពួកគេ ទៅបង្ហាញផលិតផល រឺក៏ផ្សព្វផ្សាយអ្វីផ្សេងៗ។ ក្នុងនោះដែរ កម្មវិធីដែលហៅ តារាល្បីៗ ទៅចូលរួម នឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលអាចទាក់ទាញចិត្ត អ្នកកាសែត និងអ្នកគាំទ្រជាច្រើននាក់ ដូច្នេះទើប ម្ចាស់ក្រុមហ៊ុន សុខចិត្តចំណាយ លុយរាប់ម៉ឺន រាប់ពាន់ដុល្លារ ដើម្បីអញ្ចើញតារាថៃ ល្បីកំពូលទាំងនោះ៕

ចុះតើអ្នកដឹងទេ ថាតារាល្បីៗ ចូលរួមក្នុងកម្មវិធីម្តងៗ ពួកគេទទួលបានប៉ុន្មាន? តោះតាមដាន ជាមួយខ្មែរឡូតទាំងអស់គ្នា៖

១) Nedech Kugimiya  ទទួលបាន ៣៥០,០០០បាត   ប្រមាណ ១ម៉ឺនដុល្លារ

 

២) James Jirayu  ទទួលបាន ៣0០, ០០០បាត  ប្រមាណ ៩ពាន់ដុល្លារ

៣) Mario Maurer  ទទួលបាន ៣0០, ០០០បាត  ប្រមាណ ៩ពាន់ដុល្លារ


 

៤)  Aum Patchrapa ទទួលបាន ២០ម៉ឺនបាត ប្រមាណ ៦ពាន់ដុល្លារ

 

៥) Boy  Pakrorn  ទទួលបាន  ២០ម៉ឺនបាត ប្រមាណ ៦ពាន់ដុល្លារ

 

៦)  Weir Sukollawat ទទួលបាន  ១៥០ ,០០០បាត ប្រមាណ ៤,៥០០ដុល្លារ

 

៧)  Chompoo Araya ទទួលបាន  ១៥០ ,០០០បាត ប្រមាណ ៤,៥០០ដុល្លារ

 

៨) Aff Taksaorn ទទួលបាន  ១៥០ ,០០០បាត ប្រមាណ ៤,៥០០ដុល្លារ

 

៩)  Ploy Chermarn  ទទួលបាន  ១២០,០០០បាត ប្រមាណ ៣,៦០០ដុល្លារ

 

១០) Noon Woranuch ទទួលបាន  ១២០,០០០បាត ប្រមាណ ៣,៦០០ដុល្លារ



ប្រភព Dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]