ភ្នំពេញ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៥: ក្រុមហ៊ុន Smart Axiata និង Universal Music មានមោទន ភាពក្នុងការ នាំមកជូន ប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ នូវតន្ត្រី ទេសចរណ៍ លំដាប់ពិភពលោក ឆ្នាំ២០១៥ របស់Demi។ តន្ត្រីទេសចរណ៍ ពិភពលោក ឆ្នាំ២០១៥ របស់ Demi បានប្រគុំឡើង នៅក្នុងទីក្រុងធំៗជាច្រើននៅទូទាំង ពិភពលោក រួមបញ្ចូលទាំង ទីក្រុងញ៉ូយ៉ក  ទីក្រុងស៊ីដនី ទីក្រុងមែលប៊ន  ប្រទេសសឹង្ហបុរី ទីក្រុងកូឡា ឡាំពួ និង ទីក្រុងម៉ានីឡា ហើយឥឡូវនេះ នៅរាជធានីភ្នំពេញ។ 

កេរ្ត៍ឈ្មោះរបស់នាងបានល្បីល្បាញតាមរយៈបទចម្រៀង Let it Go ដែលមាននៅក្នុង រឿងគំនូជីវចល Frozen ដែលត្រូវបាន ចាក់បញ្ចាំង យ៉ាងល្បីល្បាញក្នុងឆ្នាំ២០១៣។ នាងក៏ជាប់ ចំណាត់ថ្នាក់ ជាសិល្បការនី ដែលមានបទ ចំរៀងលក់ ដាច់យ៉ាងសម្បើម ផងដែរដូច ជាបទ Neon Lights បទ Skyscraper  បទ Heart Attack និងបច្ចុប្បន្នគឺ បទ Nightingale។

តន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០១៥ របស់Demi នឹងត្រូវបានប្រារព្ធធ្វើឡើងនៅ កោះពេជ្រ រាជធានី ភ្នំពេញ។ ច្រកទ្វារការ ប្រគុំតន្ត្រីនេះ នឹងចាប់ ផ្តើមបើកនៅម៉ោង៥ល្ងាច ហើយការចាប់ ផ្តើមសម្តែងនឹង ចាប់ផ្តើមនៅ ម៉ោង៧ល្ងាច។ នេះជាការ ប្រគុំតន្ត្រីតែមួយគត់ ក្នុងចំណោមតន្ត្រី ទេសចរណ៍ពិភពលោក របស់នាង ដែលសំបុត្រ ត្រូវបានផ្តល់ ជូនដោយក្រុមហ៊ុន Smart Axiata ដោយឥត គិតថ្លៃសម្រាប់ អ្នកចូលរួមទ ស្សនាជាង ៣៥ ០០០នាក់។ នៅក្នុង ប្រទេសផ្សេងទៀត សំបុត្រត្រូវ បានដាក់ លក់ក្នុង តម្លៃរហូតដល់ទៅ ២០០ដុល្លារ ក្នុងមនុស្សម្នាក់។

ឡូរ៉ា ម៉ម ជាឯកអគ្គរដ្ឋទូតរបស់ Smart នឹងធ្វើការសម្តែងបើកកម្មវិធី។ 

លោក Thomas Hundt អគ្គនាយកក្រុមហ៊ុន Smart Axiata បានថ្លែងថា “តាមពិត វាគឺជាការដ៏ អស្ចារ្យមួយក្នុងការ កំណត់ស្តង់ដារ ថ្មីសម្រាប់កម្មវិធីតន្ត្រីកម្សាន្ត (Music Entertainment) និងបទពិសោធន៍ ថ្មីនៅក្នុងប្រទេស កម្ពុជា។” “ជាមួយនឹង ភាពជាដៃគូ ជាមួយ Universal Music ក្រុមហ៊ុន Smart បានសន្យាថានឹង នាំមកជូនលោក អ្នកនូវអ្វីដែល លើសពីតន្ត្រី មិនត្រឹមតែ ប៉ុណ្ណោះនឹងផ្តល់ ជូននូវការកំសាន្ដ លំដាប់ពិភពលោក ព្រមទាំង បទពិសោធន៏ តន្ត្រីថ្មីជូនព្រះរាជាណា ចក្រកម្ពុជា។ កាលពីដើម ខែនេះ យើងបានចាប់ ផ្តើមកម្មវិធី Smart Music App ដែលលោក អ្នកអាចទាញ យកពី Google Play និងស្តាប់ចម្រៀង គ្មានដែនកំណត់ ព្រមទាំងអាច ប្រើប្រាស់បានឆាប់ ៗនេះ តាមរយៈ Apple’s iOS  ។ ឥឡូវនេះ លោកអ្នកអាច ស្តាប់តន្ត្រីដែល លោកអ្នកចូលចិត្តដោយឥតគិតថ្លៃ រហូតដល់ចុង ខែឧសភា ឆ្នាំ២០១៥។ តន្ត្រីទេសចរណ៍ ពិភពលោក ឆ្នាំ២០១៥ របស់Demi គឺជាលទ្ធផល ដ៏ធំមួយបន្ទាប់ ទៀត សម្រាប់តន្ត្រី ដែលយើងចង់នាំមក កាន់ប្រទេសកម្ពុជា។ យើងបានខិត ខំអស់ពី សមត្ថភាពដើម្បី ផ្តល់ជូននូវបទពិសោធន៏ ដល់ទស្សនិកជន សម្រាប់ការប្រគុំ តន្ត្រីនៅ រាជធានីភ្នំពេញអោយមានភាព ពិសេសឥ តខ្ចោះដូច ការរីករាយនៅ ក្នុងទីក្រុង ញ៉ូយ៉ក ប្រទេសសិង្ហបុរី ឬទីក្រុងស៊ីដនីដែរ!”


Sandy Monteiro ប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃ Universal Music Group មានប្រសាសន៍ បន្ថែមទៀតថា “យើងមានការ សប្បាយរីករាយណាស់និងរំភើបក្នុង ការសម្រេច ការសន្យារបស់ ពួកយើងនៃការ នាំយកបទពិសោធន៍ តន្ត្រីលំដាប់ថ្នាក់ ពិភពលោកមក ប្រទេសកម្ពុជា ដែលជាមូលដ្ឋាន នៃភាពជាដៃគូរបស់ យើងជាមួយ ក្រុមហ៊ុន Smart។ យើងខ្ញុំអរគុណ ចំពោះការគាំទ្រ Demi។ អ្នកគ្រប់គ្រង និងផលិតកម្មរបស់នាង ក៏មានការរំភើប ស្មើភាពគ្នាទៅ នឹងលទ្ធភាពនៃការគាំទ្រ បទចម្រៀងដើម (original music) ដោយស្របច្បាប់ នៅកម្ពុជាផងដែរ។ ហើយអ្វីដែល យើងរំភើបជាងនេះ ទៀតនោះគឺស្ថានីយ ទូរទស្សន៍ CTN MyTV វិទ្យុ NRG និង Love FM ទាំងអស់បាន ទិញអាជ្ញា  ប័ណ្ណបន្ត(Sublicensing)ពី Universal Music តាមរយៈ ក្រុមហ៊ុន Smart Axiata ។កាន់តែល្អប្រសើរ ជាងមុនទៅទៀត មានទូរទស្សន៍ ផ្សេងនិង តាមវិទ្យុផ្សាយ ដ៏ទៃទៀតគឺកំពុង ស្ថិតក្នុងកិច្ចពិភាក្សា ដើម្បីទទួលបាន អាជ្ញាប័ណ្ណ ស្រដៀងគ្នានេះដែរ - វាសំខាន់ សម្រាប់ការរីក លូតលាស់នៃទីផ្សារ ចម្រៀងក្នុង ប្រទេសកម្ពុជាទាំង អ្នកប្រើប្រាស់ សម្រាប់ពាណិជ្ជកម្ម និងសម្រាប់ ប្រើផ្ទាល់ខ្លួន យល់ពី ការគោរពនិង គាំទ្រដល់ ការប្រើប្រាស់ នៃតន្ត្រីស្របច្បាប់។ នៅក្នុងពេលនេះ យើងមានបំណង បង្ហាញពីការអនុវត្តន៍ដ៏ល្អ បំផុតជាអន្តរជាតិ ចូលទៅក្នុងទី ផ្សារតន្រ្តីដែល សិល្បករ អ្នកនិពន្ធបទ ចម្រៀង អ្នកបង្កើតបទភ្លេង និងអ្នកថតវីដេអូ ដែលអាចទទួល ប្រយោជន៍ ពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយ ការច្នៃប្រឌិត នឹងត្រូវ បានរង្វាន់សម្រាប់ភាព ជោគជ័យ របស់ពួកគេ។ ខ្ញុំសម្លឹងមើលទៅ មុខសម្រាប់ការរីក ចម្រើនតន្ត្រីនៅ ក្នុងប្រទេសកម្ពុជា។ យើងមាន មោទនភាពក្នុង នាមជាផ្នែក មួយនៃក្រុមដែល នាំយកមក ជូន Demi Lovato World Tour ដល់ប្រទេស កម្ពុជាហើយ រំពឹងមើលទៅមុខ ជាច្រើន បន្ថែមទៀត។”

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡូរ៉ា ម៉ម