ហ្វេសប៊ុក៖ នាពេលថ្មីៗនេះ តារាហ្វេសប៊ុក និងជាសិល្បករ ម្នាក់ដែលភាគច្រើន យើងស្គាល់គាត់ តាមរយៈវីដេអូឃ្លីប និយាយឌឺដង និងការបញ្ចេញ ភាពក្រមិចក្រមើម នោះគឺ PeyPey Dy បានធ្វើឲ្យ មានការចាប់អារម្មណ៍ យ៉ាងខ្លាំងជាថ្មី ម្តងទៀតហើយ ជាពិសេសគឺ នៅលើណ្តាញសង្គម ហ្វេសប៊ុក តែម្តង។

អ្វីដែលធ្វើឲ្យ មានសន្ទុះចាប់អារម្មណ៍ ជាខ្លាំងទៅលើ PeyPey Dy នោះគឺបន្ទាប់ពី មានការបញ្ចេញ វីដេអូចម្រៀង ថ្មីមួយដែល មានចំណងជើងថា “ព្រះរស់ឈ្មោះម៉ែ” ហើយបទនេះដែរ គឺជាការ និពន្ធទំនុកច្រៀង និងច្រៀងដោយផ្ទាល់ ពីតារាហ្វេសប៊ុក រូបនេះ។

មនុស្សជាច្រើន បានលើកឡើងថា អ្វីដែលធ្វើឲ្យ ពួកគេចាប់អារម្មណ៍ នោះគឺតាមរយៈ អត្ថន័យនៃ បទចម្រៀង ក៏ដូចជាការ សម្តែងកាយវិការ នៅក្នុងវីដេអូ ចម្រៀងមួយនោះ ដែលបង្ហាញពី ទង្វើខុសជាច្រើនដែល កូនបានធ្វើដាក់ម្តាយ ដោយមិនបាន យល់អំពីភាព លំបាករបស់គាត់ឡើយ រហូតទាល់តែម្តាយ លាចាកលោកបាត់ ទើបនឹកឃើញ ស្តាយស្រណោះ និងស្រលាញ់ម្តាយ តែអ្វីៗហាក់ ដូចជាយឺត ពេលពេកទៅហើយ ដែលចំណុចទាំងនេះ ហើយធ្វើឲ្យ អ្នកប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក បានទស្សនាហើយ មានអារម្មណ៍ថា ក្តុកក្តួល និងសង្វេគ ក្នុងចិត្តជាខ្លាំង ទើបបណ្តាលឲ្យមាន សន្ទុះក្នុងការ ចែករំលែកតៗគ្នា យ៉ាងច្រើនបែបនេះ។

លើសពីនេះទៅទៀត អ្វីដែលគួរ ឲ្យកត់សំគាល់នោះ គឺថា PeyPey Dy ហ៊ានលះបង់សក់ របស់គេ ដើម្បីតែថត វីដេអូចម្រៀងមួយនេះ ឲ្យបានសម្រេច៕

តោះចង់ដឹងថា តើវីដេអូចម្រៀង នោះមានទិដ្ឋភាព គួរឲ្យក្តុកក្តួល ព្រមទាំងមាន អត្ថន័យបែបណានោះ សូមទស្សនា ទាំងអស់គ្នា៖


ឈុតមួយដែល PeyPey Dy កោរសក់ នៅក្នុងវីដេអូ ចម្រៀងរបស់គេ

ប្រភពពី ហ្វេសប៊ុក

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy