រាជធានីភ្នំពេញ ៖ តារាចម្រៀងដែល មានចរិតស្រគត់ស្រគំនាង កែវ ច័ន្ទសម្ជស្ស កំពុងតែទទួលបានការគាំទ្រ និងជោគជ័យខ្លាំងនៅក្នុងការសម្តែងជូនជន រួមជាតិខ្មែរនៅអាមេរិក ទស្សនារយៈពេល៣ខែ ។

កែវ ច័ន្ទសម្ជស្ស បានចាកចេញពីប្រទេសកម្ពុជា ទៅសម្តែងនៅអាមេរិក ជាមួយតារាចម្រៀង លោកគង់ សុធារិទ្ធ កាលពីអំឡុង បុណ្យចូលឆ្នាំខ្មែរ ។ ការសម្តែងនេះគឺជាលើកទី២ ហើយសម្រាប់កែវ ច័ន្ទសម្ផស្ស បន្ទាប់ពីការសម្តែងលើកទីមួយ មិនសូវទទួលបានជោគជ័យ។អាណិកជនខ្មែរ រស់នៅអាមេរិក ដែលក៏ជាអ្នកនាំតារាពី ស្រុកខ្មែរទៅសម្តែង បានប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិកថា កែវ ច័ន្ទសម្ជស្ស ទៅដល់ទឹកដីអាមេរិក នៅក្នុងអំឡុងពេល បុណ្យចូលឆ្នាំខ្មែរ តាមរយៈម្ចាស់ ឧបត្ថម្ភនៅទីនោះក្នុង រយៈពេល៣ខែ ។

នៅទីនោះសម្ផស្សបាន ចូលរួមសម្តែងតាមបណ្តារដ្ឋ មួយចំនួនដែលមាន ជនជាតិខ្មែរយើងច្រើនរស់នៅ ហើយតាមការ អង្កេតពេលដែលមានវត្តមាននៃការ សម្តែងរបស់នាង ម្តងៗគឺមានអ្នក ចូលទស្សនាច្រើន ។ បើតាមការបញ្ជាក់ ពីអាណិកជនខ្មែររូបនោះថា  នៅទឹកដីអាមេរិកជនជាតិ ខ្មែរយើងពេញចិត្ត និងចូលចិត្តខ្លាំង ទៅលើទឹកដម សំនៀងរបស់នាងកែវ ច័ន្ទសម្ជស្ស ហើយមិនមែនតែ ទឹកដមសំនៀងតែមួយមុខប៉ុណ្ណោះទេ អាកប្បកិយារបស់នាង ក៏ទទួលបានការសរសើរ ពីជនរួមជាតិខ្មែរនៅទីនោះដែរ ។

ជាទូទៅជនជាតិខ្មែរ រស់នៅអាមេរិកតែងតែ សម្តែងការគាំទ្រ និងចូលចិត្តទស្សនា នៅពេលដែលមានតារាចម្រៀង ឬតារាសម្តែង ល្បីៗពីប្រទេស កម្ពុជាសម្តែង ។ ពួកគាត់ទាំងអស់នោះមិន ត្រឹមតែនិយមគាំទ្រការ សម្តែងរបស់តារាខ្មែរប៉ុណ្ណោះទេ ប៉ុន្តែទាំងការស្នាក់នៅ ការ ហូបចុក និងការដើរលេងកម្សាន្តនៅ រមណីយដ្ឋាននានា ក៏ពួកគាត់ទទួលស្វាគមន៍ យ៉ាងកក់ក្តៅដែរ ។

សម្រាប់តារាចម្រៀង កែវ ចន្ទសម្ជស្ស វិញក៏មិនខុសគ្នាដែរ ពោលគឺជនជាតិខ្មែរ យើងបានទទួលរាក់ទាក់ នាងយ៉ាងកក់ក្តៅមិន ឲ្យនាងខ្វល់ចិត្តឡើយ បើទោះបីជាពេលនេះ នាងបានលាចាកឆ្ងាយ ពីក្រុមគ្រួសាររបស់នាង ដែលរស់នៅស្រុកខ្មែរក៏ដោយ ។ បើតាមការបញ្ជាក់អះ អាងពីប្រភពដដែលថា  ការសម្តែងរបស់កែវ ច័ន្ទសម្ជស្ស នៅលើទឹកដីអាមេរិកជា លើកទី២នេះគឺហាក់ទទួល បានការគាំទ្រច្រើន ជាងការសម្តែង លើកទី១របស់នាង។

តាមការអង្កេតកាល ពីពេលដែលនាងទៅសម្តែង នៅប្រទេសអាមេរិក ជាលើកទី១នោះ គឺជនជាតិខ្មែរដែល រស់នៅទីនោះហាក់មិនសូវបានស្គាល់នាងច្បាស់ឡើយ ប៉ុន្តែក្រោយពីនាងចេញ មុខតាមឈុតខារ៉ាអូខេ និងប៉ុស្តិ៍ទូរទស្សន៍ នានាមកនោះ ទើបជនជាតិខ្មែរ រស់នៅទីនោះបានស្គាល់នាង កាន់តែច្បាស់ ។ ចំណុចនេះហើយ ដែលធ្វើឲ្យនាងទទួលបាន ជោគជ័យក្នុងការសម្តែង លើកទី២នេះ ខណៈពេលដែលទឹកដម សំនៀងត្រូវចិត្ត ។

បើតាមគម្រោង កែវ ច័ន្ទសម្ជស្ស នឹងត្រឡប់មក ប្រទេសកម្ពុជាវិញនៅក្នុង អំឡុងចុងខែមិថុនាឆ្នាំ២០១៥៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]