កាលពីថ្ងៃទី ១៧ ខែកក្កដានេះ បុរសម្នាក់ដែលមានសតិអារម្មណ៍ មិនសូវស្រួលបានចេញ មកបង្រ្កាបនៅមុខ ប៉ូលីសនៅក្នុងតំបន់ ដែលបង្កឲ្យ មានការស្ទះចរាចរណ៍ជាខ្លាំងនៅលើ ដងវិថីមួយនៅក្នុងទីក្រុង Hefei ខេត្ដ Anhui ។

បុរសម្នាក់នេះ បានចេញមកដោយមិនមានការ ស្លៀកពាក់ ដំបូងគាត់ចាប់ផ្ដើមធ្វើការបិទ ផ្លូវមិនឲ្យយាន្ដជំនិះផ្សេងៗឆ្លងកាត់ ដោយធ្វើការឈរពាំងពីមុខតែម្ដង ហើយក៏បានធ្វើការវារឡើងទៅលើ កពា្ចក់រថយន្ដជាមួយនឹងដៃរបស់គាត់។ ប្រហែលជាកន្លះម៉ោងផុតទៅ មានឡានប្រហែលជា២០ត្រូវ បានរងការវាយប្រហារ​ដោយសារតែរូបគាត់។ បន្ទាប់ពីទទួលបានពត៌មាន នេះខាងមន្ទីរពេទ្យបានធ្វើការចាប់គាត់ ដើម្បីចាក់ថ្នាំឲ្យគាត់រំងាប់ អារម្មណ៍និងបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ប៉ូលីសបាននិយាយថា ប៉ូលីសនៅតែមិនអាចធ្វើការទាក់ទងទៅ ក្រុមគ្រួសាររបស់បុរសនេះទេ  ហើយបុរសនេះក៏មិនទាន់ស្គាល់ច្បាស់ ពីអត្ដសញ្ញាណដែរ។

នេះជារូបភាពដែល បុរសម្នាក់ធ្វើការឈរពាំងពី មុខយាន្ដជំនិះជាច្រើន។ តើប្រិយមិត្ដយល់យ៉ាងណាពីបញ្ហានេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]