ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥កន្លងទៅ តារាសម្ដែងស្រី សិចស៊ីជើងថ្មី កញ្ញា បេននី យ៉ាង បានរៀបចំកម្មវិធី ខួបកំណើត យ៉ាងអធិកអធ័មមួយ នៅលើស្កាយ បាដឹផ្លេស (Sky Bar The Place) ក្រោមវត្តមាន តារាសិល្បល្បីៗ វ័យប្រហាក់ប្រហែល នាងយ៉ាងច្រើន ដូចជា លោក អែនឌី កញ្ញា វ៉ាង ស្រីណូ លោក គង់ ចំរ៉ុង កញ្ញា ពេជ្រ អាវីហ្សា កញ្ញា សាសា និង តារាសិល្បៈល្បី ជាច្រើនដួងទៀត ។

វត្តមានអ្នកសិល្បៈ និងអ្នកសារព័ត៌មាន ជាច្រើន បាននាំចោមរោម ថតរូបនាង យ៉ាងមមាញឹក ព្រោះនាងបាន បង្ហាញឈុតស្អាតៗ យ៉ាងច្រើន ញាក់សាច់បំផុត គឺឈុតកាត់នំរបស់នាង ដែលវាស្ទើរតែជា ឈុតហែលទឺក ទៅហើយ តែសមនឹង កិត្តិយសតារាសិចស៊ី ប្រចាំប្រទេស ដូចជារូបនាង ។ មិនត្រឹមតែលេចធ្លោ ជាមួយឈុតកាត់នំទេ កាន់តែឡូយឆាយ ជាងនេះ គឺកម្មវិធីខួបកំណើតរបស់ បេននី យ៉ាង មានស្ថានីយទូរទស្សន៍ កូរ៉េដ៏ល្បី KSB1 បានចុះមកថតរូប និងផ្ដិតយកសកម្មភាព ក្នុងខួបកំណើត នេះផងដែរ ។

លោក លី ថេយ៉ុង នាយកក្រុមហ៊ុន Enbio នឹងជាក្រុមការងារ របស់ទូរទស្សន៍ KSB1 បានប្រាប់ LookingTODAY ថាការដែល លោកថត សកម្មភាពខួបកំណើតនេះ មិនមែនចង់សំដៅ លើភាពល្បីល្បាញ នាងបេនី យ៉ាង ហ្នឹងទេ លោកគ្រាន់តែចង់ថត សម្រាប់កម្មវិធី ចាក់ផ្សាយ នៅខែកក្កដា ខាងមុខនេះ ប៉ុណ្ណោះ ព្រោះលោកសង្កេត ឃើញថា អ្នកណាក៏ដឹងថា កម្ពុជា ជាប្រទេសក្រក្រី ប្រជាជនរកចំណូល បានទាប តែហេតុអ្វីក៏មាន ការប្រារព្ធ ខួបដ៏ឡូយឆាយនេះ ។ ឯកសារទាំងអស់ រួមជាមួយវិដេអូ ផ្សេងទៀត ដើម្បីចាក់ផ្សាយ ដែលកម្មវិធីនោះ មិនសំដៅមក តែកម្ពុជាទេ ពោលគឺប្រទេស នៅក្នុងអាស៊ាន ទាំងមូល ។

ចំណែកតារាស្រី បេននី យ៉ាង វិញបាននិយាយថា ការរៀបចំខួបកំណើតនេះ គឺគម្រប់អាយុ ២៦ឆ្នាំ ហើយការរៀបចំ ដើម្បីតែជួបជុំមិត្ត ក្នុងនិងក្រៅសិល្បៈ ប៉ុណ្ណោះ ។ បេននី យ៉ាង ក៏បានបដិសេធ យ៉ាងដាច់ណាត់ថា គ្មានអ្នកណាឧបត្ថម្ភទេ ទោះជាខួបយប់មិញ ចាយអស់រាប់ ពាន់ដុល្លារក៏ដោយ ៕























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]