ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អក កូន២ អ្នកនាង យក់ ថិតរដ្ឋា បន្ទាប់ពីបានផ្តាច់ខ្លួន ពីវិថីសិល្បៈ ប្រមាណជាង ១ឆ្នាំមកនេះ គេសង្កេតឃើញថា នាងហាក់មិន សូវខ្វាយខ្វល់ ក្នុងការវិលត្រឡប់ មកផ្តើមការងារជាថ្មី ឬក៏ស្តារប្រជាប្រិយភាព ឡើងវិញទេ ។ ផ្ទុយទៅវិញ នាងបែរជាបណ្តែត បណ្តោយខ្លួនឯង ឲ្យមានសាច់ឈាម កាន់តែធាត់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឲ្យ អ្នកគាំទ្រខ្លះ ទ្រាំមិនបានក៏ បង្ហោះសាររិះគន់ នាងចំៗម្តងទៅ ។

សារខ្លីមួយ បានសរសេរ រិះគន់ចំៗទៅលើ តារាចម្រៀង ប្រចាំផលិតកម្ម ហង្សមាស អ្នកនាង យក់ ថិតរដ្ឋា ថា «ខ្ញុំពិតជាមិន សប្បាយចិត្តសោះ ពេលដែលឃើញ រូបរាងគាត់ បែបនេះ... គាត់ពិតជាធាត់ ជ្រុលពេកហើយ ខ្ញុំពិតជាមិនដឹង ថាហេតុអីគាត់ បែរជាបណ្តោយខ្លួន មើលទៅ អាក្រក់មើលបែបនេះ ទើបមានកូន២សោះ មើលទៅឡើងចាស់ ដូចអាយុ៤០ឆ្នាំ.....»។

នេះមិនមែនជា លើកទី១ទេ សម្រាប់តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា ដែលទទួលរង ការរិះគន់ថា មិនចេះរក្សារាង បណ្តោយឲ្យ រូបរាងធាត់ខ្លាំង គ្មានរាងរៅ ពោលចាប់តាំង ពីនាងមានកូន១ មកដល់ពេលនេះ ខុសពីតារាចម្រៀងដទៃ ដែលគេមាន កូនចៅហើយ តែនៅអាចរក្សារូបរាង និងសម្រស់បាន យ៉ាងស្រស់ស្អាត មិនចាញ់តារា ចម្រៀងវ័យក្មេង ស្រករក្រោយឡើយ ។ ខុសអីតែនាង មានកូន ទើបតែ២សោះ បែរជាបាក់រូបឆោម ប្រៀបដូចជាអ្នក មានអាយុ៤០ឆ្នាំ ។

ក្រោយពីមានសារបែបនេះ រំលេចឡើងភ្លាម តារាចម្រៀង យក់ ឋិតរដ្ឋា ក៏ប្រញាប់ប្រញាល់ Share សារនេះមកបង្ហាញ ឲ្យអ្នកគាំទ្រ បានឃើញ និងចេញមុខបកស្រាយ ដោយបើកចំហរថា «ចង់ស្គមខ្លាំងណាស់ បើនិយាយពី ញុំាបាយវិញ មិនចូលចិត្តញុំា បាយច្រើនទេ តែមកពីមាន មូលហេតុជាច្រើន ដែលពួកគាត់ មិនបានដឹងដូចជា នៅសរសៃខ្ចីពេក មិនទាន់ហ៊ាន ធ្វើអ្វីឲ្យដូចគេ ទំនេរខ្លួន ហើយមួយ វិញទៀត ខ្ញុំមានជំងឺប្រចាំកាយ គឺរោគខ្សោយ បេះដូងទៀត ប៉ុន្តែខ្ញុំមិនចង់ បកស្រាយច្រើនទេ ព្រោះយើងពិតជា អ៊ីចឹងមែន ហើយក៏អរគុណ គាត់ដែរ ព្រោះបើគាត់មិន ចូលចិត្តយើង ក៏គាត់មិនខ្វល់ ពីយើងដែរ...!» ។

តាមរយៈពាក្យសម្តី ដែលម្ចាស់សាម៉ីខ្លួន យក់ ឋិតរដ្ឋា ចេញមុខបកស្រាយ ដោយបានសារភាព ប្រាប់ដល់អ្នកគាំទ្រ ដោយបើកចំហរថា នាងមានជំងឺ ខ្សោយបេះដូង ទើបធ្វើឲ្យនាងរស់នៅ ក្នុងសភាពបែបនេះ មិនអាចថែរក្សា រាងតាមវិធីសាស្ត្រ កែច្នៃ និងធ្វើឲ្យទស្សនិកជន មានការខកបំណង ចំពោះនាង។ ទោះជាយ៉ាងណា នាងក៏បានសន្យា ជាមួយអ្នកគាំទ្រថា នៅពេលដែលនាង បង្ហាញវត្តមាន នៅលើអាជីព ចម្រៀងជាថ្មី នាងនឹងមិនធ្វើឲ្យ អ្នកគាំទ្រ ខកចិត្តទៀតឡើយ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា