ភ្នំពេញ៖ តារាសម្តែងស្រី វ័យជាង២០ឆ្នាំ កញ្ញា វណ្ណ វល័ក្ខ ក្រោយពី បណ្តែតខ្លួន ចូលប្រឡូកក្នុង អាជីពសិល្បៈ អស់មួយស្ទុះធំ មកនេះ ត្រូវបានមហាជន អ្នកគាំទ្រ កត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងទីផ្សារសម្តែង របស់នាង ហាក់មានភាព លេចធ្លោខ្លាំង គួរសមខណៈ ដែលតារាស្រី រួមជំនាន់ឯទៀត ពុំទាន់មានឱកាស ឈោងចាប់ យកបាននូវ ទីផ្សារសម្តែង ច្រើនដូចរូបនាង ក្នុងពេល បច្ចុប្បន្ននោះ។

ទន្ទឹមនឹងការលេចធ្លោ ជាមួយអាជីពសិល្បៈ សព្វថ្ងៃនេះ កញ្ញា វណ្ណ វល័ក្ខ ក៏ត្រូវបានគេចាត់ទុកថា នាងគឹជាតារាស្រី របស់ខ្មែរមួយដួង ដែលមានរូបសម្រស់ ស្រស់ស្អាត ទាក់ទាញការ ចាប់អារម្មណ៍ ពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ។ ពិសេសគឺក្រុម ហ្វូងកន្លង់ប្រុសៗ អ្នកមានទ្រព្យសម្បត្តិ ស្តុកស្តម្ភ ព្រមទាំងអ្នកមាន អំណាចបុណ្យសក្តិ តូចធំ ប្រាថ្នាចង់ បានបុប្ផារូបនេះ ទៅថ្នមត្រកងស្រូប យកក្លិនធ្វើជា គូគាប់នា ថ្ងៃអនាគត។

ជាការកត់សម្គាល់ ត្បិតតែតារាសម្តែង និយមការ ស្លៀកពាក់សិចស៊ី កញ្ញា វណ្ណ វល័ក្ខ កំពុងតែអោបក្រសោប បាននូវភាពល្បីល្បាញ តាមរយៈការបង្ហាញ សមត្ថភាពសម្តែង ដើរម៉ូត និងរូបសម្រស់ ដ៏ស្រស់ត្រកាល យ៉ាងណាក្តី ប៉ុន្តែនាងក៏មិន អាចជៀសផុត នូវព្យុះភ្លៀង ព័ត៌មានអាស្រូវ ដែលតែងបោកបក់ គ្របដណ្តប់ មកលើខ្សែជីវិត ខ្លួនឯងបានឡើយ ដរាបណាតារារូបនេះ នៅតែប្រឡូក ក្នុងសិល្បៈ ។

ជាក់ស្តែងថ្មីៗនេះ មានការបែកធ្លាយព័ត៌មាន តាមចង្កោមអ្នក សិល្បៈមកថា តារាសម្តែងស្រី កញ្ញា វណ្ណ វល័ក្ខ មុននេះបានលួច ចេញទៅប្រទេសថៃ ដោយស្ងាត់ៗ ដើម្បីកែកុនរូបសម្រស់ ដោយការចាក់ថ្នាំ ពង្រឹកដើមទ្រូង ឲ្យមានសភាពឡើងធំ ខុសប្លែកពី លក្ខណៈធម្មជាតិ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានបិទបាំង ពីសំណាក់សាម៉ីខ្លួន ព្រោះមិនចង់ឲ្យ គេឯងដឹងថា នាងបានចេញ ទៅចាក់ថ្នាំ កែដើមទ្រូងនៅថៃ ខ្លាចធ្លាក់ចុះការគាំទ្រ។

ប្រភពបានបន្តថា កាលពីអំឡុង ពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមកនេះ វណ្ណ វល័ក្ខ បានចំណាយលុយផ្ទាល់ ខ្លួនរាប់ពាន់ដុល្លារ ចេញទៅប្រទេសថៃ រយៈពេលមួយសប្តាហ៍ ដើម្បីឲ្យក្រុមគ្រូពេទ្យ មានជំនាញនៅទីនោះ ធ្វើការចាក់ថ្នាំ ពង្រឹកដើមទ្រូង របស់ខ្លួនឲ្យឡើងធំ និងមានសភាព មូលក្បំ ទាក់ទាញបាននូវ ការចាប់អារម្មណ៍ ពីសំណាក់មហាជន អ្នកគាំទ្រ។

ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ តារាសម្តែងវ័យក្មេង ចង្កាស្រួច កញ្ញា វណ្ណ វល័ក្ខ បាននិយាយ ដោយបដិសេធថា នាងមិនដែល ចំណាយលុយចេញ ទៅកែដើមទ្រូង នៅថៃទេ មិនថាការចាក់ថ្នាំ ឬលេបថ្នាំនោះទេ គឺអត់ដែលមាន ទាន់តែសោះ។

កញ្ញា វណ្ណ វល័ក្ខ បាននិយាយថា «តាមពិតទៅ ខ្ញុំចង់ទៅធ្វើ ដើមទ្រូងមែន ហើយរឿងហ្នឹងក៏ធ្លាប់បាន និយាយដែរតែ មិនទាន់សម្រេច ចិត្តថា កែទៅឡើយ ព្រោះនៅគិតពី ផលប៉ះពាល់ថា តើកែហើយវានឹងផ្តល់ ជាផលអាក្រក់អ្វីខ្លះ មកលើខ្លួនឯង។ ម្យ៉ាងទៀត ឥឡូវនេះខ្ញុំ ទើបមានគម្រោង ហើយយ៉ាងណានោះ ខ្ញុំគឺត្រូវតែ ធ្វើដើមទ្រូង នាថ្ងៃខាងមុខ តែមិនដឹងពេល ណាច្បាស់»។

តារាសម្តែងកញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់បន្ថែមថា «ខ្ញុំដឹងថា មួយរយៈនេះ មានអារម្មណ៍ថា ខ្លួនឯងពិតជា ស្រស់ស្រាយ ជាងមុន ព្រោះអី ពីមុនខ្ញុំរៀងស្គមបន្តិច ដល់ពេលស្លៀកពាក់ មើលទៅ មិនសូវស្អាតទេ តែមួយរយៈខ្ញុំក៏ ខំប្រឹងញ៉ាំឲ្យឡើង សាច់បន្តិច ដល់ពេលអ៊ីចឹង គឺមានសាច់មាន ឈាមជាងមុន ហើយពេលស្លៀកពាក់ទៅ ទើបឃើញមាន ដើមទ្រូងស្អាត ហាក់មានរាង ឡូយជាងមុនខ្លះ...!!»៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]