ភ្នំពេញ៖ គូស្វាមីភរិយាសិល្បៈមួយគូ អ្នកនាង យ៉ាន លីនដា និងលោក យ៉ែម សំអូន ដែលមនុស្សគ្រប់គ្នា តែងចំណាំនិយាយថា ជាគូស្នេហ៍ គំរូមួយ ដែលស្រឡាញ់ និងផ្អែមល្ហែមជាមួយគ្នា រាប់សិបឆ្នាំមកហើយ។ ប៉ុន្តែថ្មីៗនេះដែរ  ពួកគេហាក់ដូចជា មិនសូវចុះសម្រុងនឹងគ្នា ប៉ុន្មានទេ នេះបើតាមការឲ្យដឹងពី ប្រភព សារព័ត៌មាន បានចុះផ្សាយនាពេលកន្លងទៅ។

យោងតាមប្រភពក្នុងស្រុកមួយ បានចុះផ្សាយឲ្យដឹងថា លោកយ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា មានទំនាស់ចម្រូងចម្រាស់គ្នា ដោយរូបគាត់ បានបង្ក ហិង្សា បណ្តាលឲ្យអ្នកនាង លីនដា ភ្លាត់ឆ្អឹងកញ្ចឹងក ជាំភ្នែក និងរបួសត្រង់ស្មា ព្រោះតែមានជម្លោះ ពាក្យសម្តី ដោយសារតែ អ្នកនាង លីនដា ប្រច័ន្ទស្វាមី នឹងប្រុសក្មេងម្នាក់ ដោយសង្ស័យថា ស្វាមីមានទំនាក់ទំនង ស្នេហាភេទដូចគ្នា។ ចំពោះរឿងនេះ លោក យ៉ែម សំអូន ក៏បាន បញ្ជាក់ប្រាប់ថា វាជារឿងចៃដន្យមួយ នៅពេលកំពុងឈ្លោះប្រកែកគ្នាតែប៉ុណ្ណោះ មិនមែនដូចគេលាបពណ៌ថា គាត់បានវាយប្រពន្ធ រឺមានចេតនា ធ្វើឲ្យនាងរបួសអ្វីនោះទេ។ ប៉ុន្តែប្រសិន បើរឿងនេះ ធ្ងន់ធ្ងរ លើសលប់អំពើល្អ របស់គាត់ ជាង១០ឆ្នាំកន្លងមក ដល់ថ្នាក់នាង សុំគាត់ លែងលះគ្នា ក៏គាត់មិនដឹងថា យ៉ាងណានោះដែរ ហើយគាត់ក៏គ្មានជម្រើសទៀតដែរ មានតែសម្រេច ទទួលយក នូវការសម្រេចចិត្ត តាមភរិយាគាត់។

ទន្ទឹមនឹងនេះដែរ  ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម របស់អ្នកនាង លីនដា ក៏បានបង្ហោះជាមួយនឹង រូបថតមួយសន្លឹក ក្នុងទឹកមុខ ស្រងូត ស្រងាត់ ដែល ក របស់នាង ត្រូវបាន រុំបង់ និងមានរូបផ្សេងទៀត ហើយនាងបានសរសេរថា "Good Bye Cambodia" (លាហើយកម្ពុជា) ដែលមានមិត្តភក្កិរួមអាជីពសិល្បៈ របស់នាង បានជូនដំណើរនាង ទៅប្រទេស អូស្រ្តាលី ផងដែរ។

ទោះជាយ៉ាងណា ទំនាក់ទំនងគ្រួសាររបស់ គូស្វាមីភរិយានេះ គឺស្ថិតនៅមន្ទិលសង្ស័យ ក្នុងអារម្មណ៍ របស់អ្នកគាំទ្រ ជាច្រើននាក់ ថាតើពួកគេ នឹងត្រូវលែងលះគ្នាមែន ឬក៏ផ្សះផ្សានឹងគ្នា ឡើងវិញនោះ៕


របួសត្រង់ក ដែលអ្នកនាង យ៉ាន លីនដា បានបង្ហោះក្នុងបណ្តាញអ៊ិនស្តាក្រាម


មិត្តភក្កិរួមអាជីពសិល្បៈ ជូនដំណើរនាង ទៅប្រទេសអូស្ត្រាលី





លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា

ប្រភព រូបភាពពី បណ្តាញអ៊ិនស្តាក្រាម

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]