រាជធានីភ្នំពេញ ៖ និស្សិត​វិទ្យាស្ថាន​​វ៉ាន់​ដា គណ​នេយ្យ​ម្នាក់​បាន​បាក់​ជើង​ខាង​ស្តាំ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ ចរណ៍​រវាង​រថយន្ត​ក្រុង និង​ម៉ូតូ​នៅ​ចំណុច​កែង​ផ្លូវ​លេខ​៥១ និង​២២៨ ស្ថិត​ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌ​ដូនពេញ កាល​ពី​​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៨ កក្កដា ​២០១២ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឱ្យ​​ដឹងថា ​នៅវេលា​ម៉ោង​ជាង​៦​ព្រឹក​ថ្ងៃ​​​ខាង​លើ ​គាត់​បាន​ឃើញ​​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​​ពណ៌​ទឹក​​ប៊ិច ​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​២២៤ ឆ្ពោះ​​​ទៅ​ទិស​ខាង​លិច លុះ​មក​ដល់​កែង​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុងសង្កាត់​​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ ​ស្រាប់តែ​មាន​​រថយន្ត​ក្រុង​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាង​ជើង ​​ទៅ​ត្បូង ។ ពេល​​ដែល​វាក់​អើ​ជា​មួយ​នឹង​រថយន្ត​ក្រុង​នោះ​​នាង​បាន​​ជាន់​ហ្វ្រាំង​​ ទាំង​បង្ខំ​​ធ្វើ​ឱ្យ​​ម៉ូតូ​ជ្រុល​​ទៅ​បុក​ជញ្ជាំង​​រថយន្ត​ បណ្តាល​​ឱ្យ​ដួល​ហើយ​​ជើង​ខាង​ស្តាំ​​របស់​នាង​ក៏ត្រូវ​​កង់រថយន្ត​​កិន​ពី​ លើ​ បណ្តាល​ឱ្យ​បាក់​តែ​ម្តង។ ខណៈ​ពេល​​​នោះ​រថយន្ត​ក្រុង​ព្យា​យាម​បើក​រត់​តែ​ត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​ ឃើញ​ហេតុ​ការ​ណ៍​នាំ​គ្នា​ដេញ​តាម​​ និង​ឃាត់​​រថយន្ត​ប្រគល់​​ឱ្យ​​នគរ​បាល​ ។

​នារី​រងគ្រោះ​​មាន​ឈ្មោះ​​តិប បុប្ផា ​អាយុ​១៩​ឆ្នាំ ​ជា​និស្សិត​​វិទ្យា​ស្ថាន​វ៉ាន់​ដា​គណនេយ្យ​​មាន​​ស្រុក​កំណើត​​ភូមិ​ខ្នាច ​រមាស ឃុំ​​នរាយ ស្រុក​ឈូក​ ខេត្ត​កំពត ស្នាក់​នៅ​ជា​មួយ​បង​ប្អូន​ក្នុង​​សង្កាត់​ទំនប់​​ទឹក​ ខណ្ឌ​ចំការ​មន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]