រាជ​ធានីភ្នំពេញ ៖ ​ ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​​ដឹង​​​ នៅព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ថា គ្រប់​សាលា​បឋម​សិក្សា​រដ្ឋ និងឯកជនក្នុង​រាជ​ធានី​ភ្នំពេញ​​​ តម្រូវ​ឱ្យ​​បិទទ្វារ​​ផ្អាក​ការ​សិក្សា​មួយរយៈ​​ដោយ​មិន​កំណត់​​ពេល ​ដែល​​ ប្រភពនេះ​​បានបង្ហើបថា ​ដោយ​សារ​តែ​​មានការ​បារម្ភ​​ពីជំងឺ​​រាតត្បាត ​ដែល​ ​អាច​កើត​​ឡើង​ជាយថាហេតុលើ​កុមារ​ ដូច​​ជា​​ជំងឺគ្រុនឈាម​ គ្រុនឈិ ​  និងជំងឺ​​ចម្លែក​​ ​ដែល​បាន​​សម្លាប់​កុមារ​​​អស់​ជាង​៦០​នាក់ ក្នុង​រយៈ​​ ពេល​ប៉ុន្មាន​​​​ខែ​ចុង​ក្រោយ​នេះ ។

ការបិទ​ទ្វារ​សាលា​រៀន​​​កម្រិត​​បឋម​សិក្សា​​នេះ  ត្រូវ​​បានធ្វើឡើង​​នៅ​មុន​ពេល​​វិស្សមកាល​​ដែល​នឹង​ ចល​មក​ដល់​នៅ​ថ្ងៃ​១ សីហា ខាង​មុខ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]