មកដល់ឆ្នាំ  ២០១៥ នេះ កញ្ញា សុគន្ធ និសា ដែលជាតារា រូបស្រស់ សម្រស់ក្មេង មិនចេះចាស់ មានអាយុ ៣៣ ឆ្នាំហើយ។ កាលពីម្សិលមិញនេះ កញ្ញា និសា ប្រាប់ថា ទទួលបាន សារជូនពរ ពីអ្នកគាំទ្រ និងមិត្តភក្តិ ជាច្រើន ដោយសារតែ ជាថ្ងៃខួបកំណើត របស់កញ្ញា។

កញ្ញា និសា តែងរំលឹក ជារឿយៗថា កញ្ញាមិនចូលចិត្ត រៀបចំពិធី ខួបកំណើតធំដំ ដូចគេនោះទេ គឺចូលចិត្ត ភាពសាមញ្ញៗ ធ្វើក៏បាន អត់ក៏បាន ប៉ុន្តែជារៀង រាល់ឆ្នាំ តែងតែមាន អ្នកគាំទ្រ និងមិត្តភក្តិ ជួយរៀបចំ ឲ្យមិនដែល ខានឡើយ។ កញ្ញា សុគន្ធ និសា បានប្រាប់ថា៖ " គាប់ជួនឆ្នាំនេះ ខ្ញុំមានច្រៀង ឲ្យកម្មវិធីគេ ហើយប្អូនៗដែល ជាអ្នកគាំទ្រ និងមិត្តភក្តិ ក៏ដឹងដែរ ដូចនេះខ្ញុំ គិតថាពួកគាត់ មិនអាចធ្វើអ្វី ឲ្យខ្ញុំបានទេ ប៉ុន្តែមុនមួយ ថ្ងៃនៃខួប កំណើតខ្ញុំ ប្អូនៗដែល ជាអ្នកគាំទ្រ នៅតែរៀបចំ នំខួបកំណើត និងកាដូយក មកធ្វើឲ្យខ្ញុំ ដល់ផ្ទះដដែល"។ តាមសម្តី របស់អ្នកគាំទ្រ មួយរូប របស់កញ្ញា និសាបានប្រាប់ថា៖ "បងនិសាគាត់ រវល់ចំថ្ងៃ កំណើតគាត់ឆ្នាំនេះ តាំងពីព្រឹកតែម្តង ដូចនេះពួកខ្ញុំមិនអាច រៀបចំឲ្យ គាត់ចំថ្ងៃនោះ បានទេ ហើយថ្ងៃផ្សេងៗ ក៏គាត់សុទ្ធតែ រវល់ជាប់ដៃ មិនអាចទៅ ណាបាន ទើបគិតគ្នាថា ធ្វើមុនមួយថ្ងៃ ទៅឲ្យដល់ផ្ទះ គាត់តែម្តងទៅ មិនសូវចំណាយ ពេលគាត់យូរផង។ តាមចរិក បងនិសា បើប្រាប់គាត់ ប្រាកដជាគាត់ឃាត់ មិនឲ្យធ្វើអីទេ គាត់ខ្លាច ពួកខ្ញុំពិបាក ទើបពួកខ្ញុំ កុហកគាត់ ថាសុំទៅផ្ទះគាត់ តែប៉ុន្មាននាក់ទេ ដើម្បីយកកាដូ ជូនគាត់ ប៉ុន្តែពេលទៅដល់ ឆ្លៀតពេលគាត់ទៅក្រោយ មិនដឹងខ្លួន ក៏យកនំ និងអុចទៀន ធ្វើឲ្យគាត់ភ្ញាក់ផ្អើល តែម្តងទៅ។ អ្នកគាំទ្ររូបនោះ ក៏បានបន្ថែម ទៀតថា៖ "ពួកខ្ញុំអត់ មានធ្វើអីធំដំទេ ទៅតែតំណាង ក្រុម៤នាក់ គ្រាន់តែមាន កាដូបន្តិចបន្តួច និងនំខេកមួយ ហើយទិញ របស់ដែល បងនិសាចូលចិត្ត ដើម្បីយកទៅញ៉ាំជុំគ្នា ពេលបងនិសា ឃើញពួកខ្ញុំទៅ គាត់ក៏ចោល ការងារគាត់មក កំដរពួកខ្ញុំ ហើយគាត់ទៅ ធ្វើម្ហូបឲ្យពួក ខ្ញុំញ៉ាំជុំគ្នា តែប៉ុណ្ណឹងឯង ប៉ុន្តែពិតជា សប្បាយ ហើយពួកខ្ញុំមាន អារម្មណ៍ថាជិតស្និទ្ធិ ដូចបងប្អូនចឹង"។

គួររំលឹកថា កញ្ញានិសា កើតនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ១៩៨៣ មានស្រុកកំណើត នៅខេត្តក្រចេះ និងចាប់ផ្តើម អាជីពជាអ្នក ចម្រៀងដោយចូលច្រៀង នៅក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ ក្នុងឆ្នាំ ២០០៣។ បច្ចុប្បន្ន កញ្ញា សុគន្ធ និសា គឺជាតារា ចម្រៀងលេចធ្លោ មួយរូបនៅ ក្នុងផលិតកម្ម ទីក្រុងភាពយន្ត  ដែលមានដៃគូ រួមផលិតកម្ម ជាច្រើនដូចជា មាស សុខសោភា និងលោក ខេម ជាដើម។ 





ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា