រូបរាងដ៏ ស្រឡូន ដែលមាន ស្រាប់ពីធម្មជាតិ គឺជាអំណោយ ដ៏អស្ចារ្យ ដែលនារី គ្រប់រូបប្រាថ្នា ចង់បាន។ ប៉ុន្តែអំណោយ ពីធម្មជាតិនេះ ទាមទារឲ្យ យើងចេះថែរក្សា ទើបអាចឲ្យ ភាពស្រស់ស្អាត នៅគង់វង្ស បានយូរ។

ដើម្បីជាជំនួយ ដល់មិត្តនារីៗ ក្នុងការថែរាង ឲ្យស្រឡូន ស្អាត កញ្ញា សុគន្ធ និសា ដែលជាតារា មានរាងស្រស់ស្អាត តូចច្រឡឹង បានចែករំលែក នូវអាថ៌កំបាំង ដែលធ្វើឲ្យ ដងខ្លួនរបស់ កញ្ញានៅតែ មានភាពស្រស់ស្អាត និងទាក់ទាញ រហូតមកដល់ បច្ចុប្បន្ន។ កញ្ញាបានប្រាប់ថា៖ "ដើម្បីថែរាង កុំឲ្យធាត់ មិត្តនារីៗ គួរប្រុងប្រយ័ត្ន ឲ្យមែនទែន ចំពោះអាហារ ណាដែលមាន ជាតិខ្លាញ់ច្រើន និងកាឡូរីខ្ពស់ គួរទទួលទាន បន្លែឲ្យ បានច្រើន ជាងសាច់ និងបាយ។ លើសពីនេះ បើទោះជាកញ្ញា មានការងារ មមាញឹក រហូតដល់យប់ជ្រៅ ក៏កញ្ញា តែងតែមាន ការប្រុងប្រយ័ត្ន ផងដែរចំពោះ របបអាហារ ដោយជៀសវាង ទទួលទានអាហារនៅ ពេលយប់ពេក ដែលអាច បណ្តាលឲ្យធាត់ ព្រោះតែការ ទទួលទានភ្លាម គេងភ្លាមនោះឯង។ កញ្ញាបាន បន្ថែមថា ថ្វីត្បិតតែ ការបង្អត់អាហារ អាចធ្វើឲ្យ ស្រកគីឡូមែន ប៉ុន្តែកញ្ញា មិនដែលបង្អត់រហូតដល់ ពោះទទេរ នោះទេ កញ្ញាច្រើនយក វិធីទទួល ទានបន្លែ ឬផ្លែឈើ ជំនួសបាយ។ ក្រៅពីនេះ កញ្ញាក៏បានធ្វើ លំហាត់ប្រាណ ប្រចាំថ្ងៃផងដែរ ដើម្បីឲ្យរាងស្អាត រឹងមាំ និងមាន សុខភាពល្អ ដោយកញ្ញាបាន ប្រាប់ថា យ៉ាងហោចណាស់ ក៏កញ្ញាហាត់ប្រាណ ឲ្យបាន ៣០ នាទីដែរ ជារៀងរាល់ថ្ងៃ"។ គួរបញ្ជាក់ផងដែរថា កញ្ញា និសា គឺជាតារាស្រី មួយដួងដែល តែងទទួលបាន ការកោតសរសើរ ពីសំណាក់ទស្សនិកជន ដោយសារតែរាង ដ៏ស្រស់ស្អាត របស់កញ្ញា បានលើកឲ្យ រាល់សម្លៀកបំពាក់ ទាំងបុរាណ និងសម័យ ដែលបានគ្រង លើខ្លួនរបស់កញ្ញា កាន់តែមាន ភាពស្រស់ស្អាត កាន់តែខ្លាំង។

មកទល់ បច្ចុប្បន្ន កញ្ញា សុគន្ធ និសា គឺជាជម្រើស ដ៏លេចធ្លោមួយ សម្រាប់ម្ចាស់ សម្អាងការ និងហាងសម្លៀក បំពាក់នានា ដើម្បីថតរូប បង្ហាញម៉ូដ សម្លៀកបំពាក់ របស់ពួកគេ នៅក្នុង ទស្សនាវដ្តី ហើយនេះក៏ដោយសារ តែភាពស្រស់ស្អាត ទាំងព្រមរបស់កញ្ញា ពីផ្ទៃមុខ និងរាងដ៏ ស្រឡូននេះឯង។

 




ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា