បច្ចេកវិទ្យាកាន់តែជឿនលឿន គួបផ្សំជាមួយនឹងគំនិតច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ បានធ្វើអោយជីវភាពរស់នៅកាន់តែងាយស្រួល ហើយនៅពេលថ្មីនេះ កសិករម្នាក់បានប្រើប្រាស់ QR Code នៅលើសត្វគោរបស់គាត់ ដើម្បីអោយមានមនុស្ស ជាច្រើនចាប់អារម្មណ៍ផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា អ្នកស្រី Jane Barnes អាយុ ៤៦ ដែលជាម្ចាស់សត្វគោមួយក្បាលនេះ បាននិយាយថា "ខ្ញុំបានប្រើប្រាស់បច្ចេកវិទ្យា QR Code នៅលើសត្វគោខ្ញុំ ហើយបើសិនជាយើងយក Smart Phone មក Scan យើងនឹងទទួលបាន Link មួយដើម្បីចូលទៅកាន់ Blog ដែលបង្ហាញពី សកម្មភាពប្រចាំថ្ងៃរបស់វា ទៀតផង"។ គួរបញ្ជាក់ផងដែរថា សត្វគោរបស់គាត់មួយក្បាលនេះមានឈ្មោះថា "Lady Shamrock" មានអាយុ ៨ ឆ្នាំ ហើយក៏មានអ្នកដំនើរតាមផ្លូវដែលជិះ កាត់កសិដ្ឋានរបស់គាត់ជាច្រើនបានចុះមក Scan QR Code នោះថែមទាំងថតទុកជាអនុស្សវរីយ ទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]