កោះកុងៈ រថយន្តលុច្សស៊ីស RX 300 មួយគ្រឿង បានចូលទៅដេក ក្នុងទឹកប្រឡាយ ១ យប់ទល់ភ្លឺ កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតលើកំណាត់ផ្លូវលំ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសិលា ខេត្តកោះកុង ដោយ សារម្ចាស់រថយន្តស្រវឹង ធ្លាក់ភ្នែក ដែលទើបមកពី ចូលរួមពិធីមង្គលការ នៅឃុំប៉ាក់ខ្លង ដល់ពេលចេញពី ពិធីការ បានបើក រថយន្ត ទៅបុកម៉ូតូ១គ្រឿង ដែលបើកបញ្ជ្រាសទិសគ្នា ស្ថិតនៅពីក្រោយវត្តប៉ាក់ខ្លង ហើយព្យាយាមបើករត់ ក្នុងល្បឿន លឿន ដូចព្យុះ ពេលដល់ចំណុចកើតហេតុ រថយន្តបានបោះពួយ ហោះទៅក្នុងប្រឡាយទឹក ដោយយកជើងទាំងបួនទ្រមេឃ ។

ប្រភពពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះថា ម្ចាស់រថយន្តមានឈ្មោះ ទីម៉េង ភេទ ប្រុស អាយុជាង ៣០ ឆ្នាំ មានទីលំនៅ ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ បើកតែម្នាក់ឯង ហើយរថយន្តនេះ ពាក់ស្លាកលេខ 2D-4936 ពណ៌ស្ករ  ។ ជនរងគ្រោះ ឈ្មោះ សិន ហួត ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសិលា ជិះ ម៉ូតូ C 125 ស៊េរី ២០០៦ ពាក់ស្លាកលេខ កោះកុង 1A-2126 មុខរបរ ជាអ្នកនេសាទ ។

ប្រភពពីអ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ មា្ចស់រថយន្ត ស្ថិតនៅស្ថានភាពស្រវឹងជោក ហើយ ឡើងទៅលើរថយន្ត បើកល្បឿនលឿន ទើបទៅបុកម៉ូតូ នៅខាងមុខ បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួស ហើយម៉ូតូត្រូវខូចខាត យ៉ាងដំណំ ។ ប្រភពបានបន្តថា ម្ចាស់រថយន្តព្យាយាម បើករថយន្តគេច តែមកដល់កន្លែងកើតហេតុ រថយន្តនោះ បានរេចង្កូត ផ្លោងចូលទៅក្នុងទឹក ប្រឡាយ ហើយម្ចាស់រថយន្ត ស្ថិតនៅក្នុងរថយន្ត ឈ្លួកទឹកស្ទើរស្លាប់តែត្រូវបាន ប្រជាពលរដ្ឋមួយចំនួន ជួយទាញចេញ ពីរថយន្តទើបរស់ ។ សមត្ថកិច្ច បានបញ្ជាក់ថា រថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីធ្វើការដោះស្រាយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]