អាមេរិក៖ តារាសម្តែង ហូលីវូដ និងជាផលិតករ ខ្សែភាពយន្ត ដ៏ល្បីល្បាញ នាង Angelina Jolie បានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល ដោយសារនាង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំផ្លូវការមួយ ដោយមិនមានពាក់អាវក្នុង នោះទេ។

បើតាម ប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗ កន្លងទៅនេះ តារាស្រីដែលល្បីខាង កិច្ចការសប្បុរសធម៌រូបនេះ បានចូលរួមក្នុងកិច្ចប្រជុំមួយ របស់អង្គការ សហប្រជាជាតិ ក្នុងនាមជា ឯកអគ្គរដ្ឋទូតសុឆន្ទៈ ដែលក្នុងពេលនោះ នាងបានធ្វើឲ្យ អ្នកសារព័ត៌មាន តាមប្រមាញ់ថតរូបនាង ឥតឈប់ឈរ ដោយសារ អាវយឺតស្តើង របស់នាង បានបង្ហាញទម្រង់ទ្រង់ទ្រាយ ដើមទ្រូងនាងយ៉ាងច្បាស់ ដោយអាចឲ្យឃើញថា គ្មានអាវក្នុង ជួយបិទបាំង នោះឡើយ។

គួររំលឹកថា តារាស្រីរូបនេះ ក៏មានសញ្ជាតិ ខ្មែរផងដែរ បន្ទាប់ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទាន សញ្ជាតិដល់នាង ដោយសារទង្វើរ និង កិច្ចការសប្បុរសជាច្រើន ដែលនាងបានធ្វើ នៅក្នុងប្រទេសកម្ពុជា ហើយនាងថែមទាំង ទទួលយកកុមារកំព្រា ជាជនជាតិខ្មែរមួយរូប យកទៅចិញ្ចឹម ធ្វើជាកូនរបស់ខ្លួន ទៀតផង៕




ប្រភព acidcow

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]