ភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ ត្រូវចរន្ត ភ្លើងឆក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់គ្លីនិកបញ្ញាស័ក្កិ ខណៈកំពុងផ្សារដែក នៅក្នុងផ្ទះលេខ ៦៧៨ ក្រុម៤៥ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ និង ១០នាទីព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១២ ។

យោងតាមសម្តីកម្មករ ក្នុងការដ្ឋានខាងលើនេះ បានឲ្យដឹងថា ជនរងគ្រោះនេះ មានឈ្មោះ ខន សំបឿន ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករផ្សារដែក ស្នាក់នៅ កន្លែងកើតហេតុនិងមានស្រុកកំណើត នៅភូមិរមន់ ឃុំក្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគឺ កម្មករនៅ ក្នុងការដ្ឋានទាំងអស់ បានឈប់សម្រាកពីការងារដើម្បីទៅ ហូបបាយ ចំណែកបុរសរងគ្រោះមិនទាន់ចុះពីលើ ដំបូលសំយ៉ាប ដែលកំពុងផ្សារដែកនៅបង្ហើយការងារ កុំឲ្យថៅកែស្តីបន្ទោស ។ ខណៈនោះស្រាប់តែឃើញបុរសរងគ្រោះធ្លាក់ពីលើសំយ៉ាបតែម្តង។ ពេលនោះធ្វើឲ្យមានការភ្ញាក់ផ្អើលហើយនាំគ្នារត់ទៅមើល ទើបដឹងថា ជនរងគ្រោះត្រូវខែ្សភ្លើងឆក់ ហើយក៏ដឹកទៅសង្គ្រោះនៅគ្លឹនិក បញ្ញាស័ក្តិ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅ ហើយ។

បន្ទាប់ពីកើតហេតុ គេបានរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋានឲ្យ ចុះមកពិនិត្យមើល តើបណ្តាលមកពីអ្វី? ភ្លាមៗ នោះក្រុមធ្វើកោសល្យវិច័យ បានចុះបានត្រួត ពិនិត្យឃើញថា សាកសពបុរសម្នាក់នេះ ត្រូវស្លាប់ដោយសារខ្សែភ្លើងទើបធ្លាក់ដី ត្រូវស្លាប់បាត់បង់ជិវីតចោលកូនប្រពន្ធបែបនេះ៕  

Photo by DAP-NEWS

ដោយ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]