ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយ នូវអត្ថបទមួយ មានចំណងជើងថា «សារ៉ា ក្ដៅចិត្តនឹង សាវិន ហ្វីលីព ដោយសារ លុយ១៥០ដុល្លារ និងត្រៀមចាត់ការ តាមច្បាប់» ចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ នេះដោយបង្ហាញ ឲ្យដឹងពីជម្លោះ រវាងប្រធាន ក្រុមបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា បានកើតទុក្ខមិន សុខចិត្តនឹងសារ របស់លោក សាវិន ហ្វីលីព សរសេរបង្ហោះលើ Facebook ជុំវិញរឿង នាងជំពាក់លុយ ក្មួយស្រីលោក រួចមក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ នេះ តារាសម្ដែង ជើងចាស់ល្បីលោក សាវិន ហ្វីលីព និងកញ្ញា សុវណ្ណ រ៉ាផា ជាក្មួយស្រី បានធ្វើដំណើរមកកាន់ មជ្ឈមណ្ឌលព័ត៌មាន ដើមអំពិល ដើម្បីបកស្រាយ និងបញ្ជាក់ឲ្យ មហាជនបានដឹងថា នរណាខុស នរណាត្រូវ ក្នុងរឿងនេះ ។

ក្នុងទឹកមុខមាំហំ តារាសម្ដែង សាវិន ហ្វីលីព បានបញ្ជាក់ថា ក្នុងនាមលោកជា អាណាព្យាបាល ជាអ្នកនាំគាត់ (ក្មួយស្រី ) ចូលសិល្បៈ លោកត្រូវតែចេញ មុខរកខុសត្រួវ ចំពោះរឿងនេះ ។ រឿងដែលលោក ហ្វីលីព មិនសប្បាយចិត្ត គឺពេលលោកដឹងរឿងនេះ ដឹងថាក្មួយស្រី ជាតារាថ្មីត្រូវគេ ធ្វើបាប។ គ្នាខំចំណាយពេល ៥ថ្ងៃ (៣ថ្ងៃនៅ កំពង់ចាម ៣ថ្ងៃនៅ កំពង់សោម) ដើម្បីការងារដើរម៉ូដ ដែលកញ្ញា សារ៉ា បានយកគ្នា ទៅបង្ហាញម៉ូដ ឲ្យក្រុមហ៊ុនមួយ កាលពីចូលឆ្នាំថ្មី ប៉ុន្តែរហូតមក ដល់ថ្ងៃនេះហើយ នៅមិនទាន់ឲ្យ លុយគ្នាទៀត។ អ្វីដែលលោក កាន់តែហួសចិត្តនោះ គឺមិនឲ្យលុយ ជំពាក់ហើយ កញ្ញា សារ៉ា បែរជាខលមក ជេរម្ដាយរបស់ រ៉ាផា កប់ៗមាត់ ដូចស្រាត សំពត់ទៀត តើឲ្យលោកទ្រាំម្ដេចបាន?

« គាត់ (សារ៉ា) មិនសងលុយ ហើយភ រហូតម្ដងថាថ្ងៃនេះ ម្ដងថាថ្ងៃនោះ គាត់មិនសងលុយ ឲ្យក្មួយខ្ញុំសោះ ។ ដល់ពេល ថ្ងៃទី២៨ហ្នឹង គាត់ទូរស័ព្ទមក ជេរបងស្រីខ្ញុំ (ម្ដាយ រ៉ាផា) ដូចស្រាតសំពត់អ៊ីចឹង គិតមើលមិនឲ្យ លុយគេហើយ ជេរគេទៀត..!។ គាត់ខលដោយសារ គាត់ឃើញខ្ញុំ Post ក្នុង Timeline Facebook ហើយហេតុអ្វីបានខ្ញុំ Post ដោយសារ ខ្ញុំសរសេរក្នុង Inbox គាត់សួរថា សារ៉ា សូមជួយដោះស្រាយ បញ្ហាលុយក្មួយ របស់ខ្ញុំ ១៥០ដុល្លារមក ។ គាត់អានហើយ គាត់មិនឆ្លើយតបនិង Block Facebook ខ្ញុំចោលទៀត ខ្ញុំមានអារម្មណ៍ថា គាត់មើលងាយ ខ្ញុំណាស់ គាត់មានកិត្តិយស ខ្ញុំក៏មានកិត្តិយសដូចគ្នា ពេលនោះខ្ញុំសម្រេច ចិត្តសរសេរ Timeline នៅពីលើនោះ ហើយ Timeline នោះមិនមែនជា សារគំរាមអ្វីទេ គឺជាសារ ដែលខ្ញុំទារលុយគាត់»។ លោក សាវិន ហ្វីលីព បញ្ជាក់បន្ថែម ។

លោក សាវិន ហ្វីលីព បានបន្តទៀតថា មិនត្រឹមតែផ្ញើសារ ទៅទារលុយ ជំពាក់នោះទេ លោកថែមទាំងបាន ទូរស័ព្ទទៅប្រាប់ទៀតផង ប៉ុន្តែកញ្ញា សារ៉ា មិនលើកទូរស័ព្ទ និងគេចវេសរហូត ។ លោកយល់ថាបើ សារ៉ា ជាមនុស្សល្អ ម្ដេចមិនលើក ទូរស័ព្ទ របស់លោក គឺមានចេតនា ចង់ស៊ីដាច់លុយ ក្មួយស្រីលោក។

យ៉ាងណាមិញលោក សាវិន ហ្វីលីព បានសង្កត់ធ្ងន់ថា តាមព័ត៌មានកញ្ញា សារ៉ា ចង់ប្ដឹងលោក ជុំវិញការសរសេរ សារលើ Facebook នេះ លោកស្វាគមន៍ជានិច្ច ចង់លេងតាម ផ្លូវច្បាប់ក៏បាន ព្រោះលោក Post ជាលក្ខណៈបើកចំហរ បង្ហាញភាពស្មោះត្រង់ បើគាត់ ជាមនុស្ស ស្មោះត្រង់ គាត់ឆ្លើយតបមក ថ្ងៃណា ម៉ោងណា លោកចាំទទួល ។

រហូតមកដល់ពេលនេះ បន្ទាប់ពីមានជម្លោះ យ៉ាងស្រួចស្រាល់ ជាមួយគ្នាហើយនោះ កញ្ញា សារ៉ា នៅមិនទាន់ ទូទាត់ប្រាក់ជំពាក់ ចំនួន១៥០ដុល្លារ នោះឲ្យក្មួយស្រីលោក សាវិន ហ្វីលីព គឺកញ្ញា រ៉ាផា នៅឡើយទេ ។ បញ្ហាមិនទាន់ឲ្យលុយនេះ លោកហ្វីលីព បានគិតថា បើ សារ៉ា លេបកម្លាំងញើសឈាម ក្មួយស្រីលោករួច ក៏លេបទៅចុះ លុយប៉ុណ្ណឹង..!។

«ខ្ញុំបានពិភាក្សា ជាមួយក្រុមគ្រួសារហើយ ប្រសិនបើគាត់ លេបលុយ១៥០ដុល្លារ ជាកម្លាំងញើសឈាម ក្មួយស្រីខ្ញុំនេះរួច ក៏លេបចុះ ប៉ុន្តែគួរគិតថា គាត់ធ្វើចឹងសមអត់ ឈ្មោះគាត់ជាតារាម្នាក់ដែរ មិនគួរណា ដើរបោកគេ អ៊ីចឹងទេ..»។ លោក សាវិន ហ្វីលីព បន្ថែម ។

ជាមួយគ្នានេះ ភរិយាលោក សាវិន ហ្វីលីព ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណី កញ្ញា សារ៉ា ប្ដឹងលោក សាវិន ហ្វីលីព ជាប្ដីរបស់នាង គឺនាងនឹងរៀបចំ ពាក្យប្ដឹងមុន មិនបាច់ឲ្យ សារ៉ា ប្ដឹងទេ គឺប្ដឹងពីបទទូរស័ព្ទ មកជេរបងថ្លៃស្រី (ម្ដាយកញ្ញា រ៉ាផា) របស់នាង ប៉ុន្តែបើកញ្ញា សារ៉ា ព្រមសងលុយ និងព្រមបញ្ចប់ រឿងត្រឹមហ្នឹង គឺគ្មានអ្វីវែង ឆ្ងាយឡើយ ពោលត្រូវទទួលខុសត្រូវ លើទង្វើដែល ខ្លួនបានធ្វើ។

ជុំវិញជម្លោះរឿងលុយកាក់ រវាងប្រធានក្រុម តារាបង្ហាញម៉ូដ Pop Model កញ្ញា សារ៉ា និងតារាសម្ដែង លោក សាវិន ហ្វីលីព ដែលបានចេញមុខ រកយុត្តិធម៌ឲ្យ ក្មួយស្រី គឺកញ្ញា រ៉ាផា នៅពេលនេះ គឺបានកើតឡើង ដោយសារតែកញ្ញា សារ៉ា បានជួលក្មូយស្រី លោក សាវិន ហ្វីលីព ឲ្យទៅបង្ហាញម៉ូដ ក្នុងកម្មវិធីបាល់ទះ ឆ្នេរខ្សាច់ របស់ស្រាបៀរ ដ៏ល្បីឈ្មោះមួយ ដែលសហការ ផ្សាយផ្ទាល់ ដោយទូរទស្សន៍ ហង្សមាស ដោយឲ្យតម្លៃ ក្នុង១យប់ ៣០ដុល្លារ គឺមានរយៈពេល ៥យប់។ ប៉ុន្តែតាមរយៈការ ដឹកនាំពាំយួរ ពីសំណាក់កញ្ញា សារ៉ា នៅពេលនោះ ត្រូវបានគេដឹងថា ខាងក្រុមហ៊ុនបាន ទូទាត់ប្រាក់ ឲ្យតារាសម្ដែង តារាបង្ហាញម៉ូដ រួចរាល់អស់ហើយ តែគេក៏មិនដឹង ដែរថា ហេតុអ្វីបានជា មកដល់ថ្ងៃនេះ ទៅហើយ ប្រាក់ថ្លៃឈ្នួលនោះ មិនទាន់ទៅដល់ ដៃសមាជិក បង្ហាញម៉ូដទៀត។

Dap Bong SokRith, [30.04.15 13:09]
មានប្រភពព័ត៌មាន ពីសំណាក់តារាជាច្រើន បានព្រលយថា កញ្ញា សារ៉ា តែងតែហៅតារាថ្មីចាស់ ទៅបង្ហាញម៉ូដ ក្នុងកម្មវិធីនេះ កម្មវិធីនោះ មិនសូវដាច់ ប៉ុន្តែជុំវិញរឿងលុយកាក់ គឺមិនសូវដែល បានធ្លាក់ដល់ដៃ សមាជិកក្រុម ដែលនាងហៅ ទៅនោះទេ ហើយតារាទាំងនោះ ក៏មិនហ៊ាន មាត់កអ្វីដែរ ព្រោះយល់ថា ទុកមុខរាប់គ្នា។

ជុំវិញបញ្ហានេះ LookingTODAY នៅមិនទាន់អាចទាក់ទង ទៅកាន់កញ្ញា សារ៉ា ដើម្បីឲ្យបញ្ជាក់ បន្ថែមបានទេ នៅព្រឹកថ្ងៃនេះ ខណៈលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ត្រូវបានប្ដូរ៕



លោក ហ្វីលីព


កញ្ញា សារ៉ា



លោក ហ្វីលីព នាំក្មួយស្រី មកបំភ្លឺដល់ មជ្ឈមណ្ឌលព័ត៌មាន ដើមអំពិល


កញ្ញា សុវណ្ណ រ៉ាផា



រ៉ាផា និង ម្តាយ


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]