កណ្តាល : យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីបាន បើកម៉ូតូវ៉ាគ្នា ហើយជ្រុលចូល ផ្លូវម្ខាងទៀត ស្របពេលមាន រថយន្តបើកមកដល់ ក៏បុកគ្នា ហើយ រថយន្តបានកិនអ្នកបើកម៉ូតូ បណ្តាលឲ្យស្លាប់ កាលពីរសៀលថ្ងៃទី១៦ កក្កដា ២០១២ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុច ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

តាមប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ធ្វើដំណើរក្នុងទិសដៅកើត ទៅលិច មកដល់ចំណុចកើត ហេតុជនរងគ្រោះ បានបើកវ៉ាម៉ូតូមួយគ្រឿងទៀត ចូលទៅ ថ្នល់ម្ខាង ស្របពេលមាន រថយន្តមកច្រាសទិសគ្នានោះ បុកចំពីមុខពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូ ខ្ទាតទៅម្ខាង ហើយអ្នកបើកម៉ូតូត្រូវជាប់ពីមុខរថយន្ត អូសរាប់សិបម៉ែត្រ និងកិនស្លាប់ភ្លាមៗនៅនឹង កន្លែងតែម្តង។

បើតាមលោក ប៉ា សំអិត អធិការនគរបាលស្រុកកៀន ស្វាយ បានឲ្យដឹងថា ជនរង គ្រោះឈ្មោះ វ៉េង ពិសិដ្ឋ រស់នៅប្រមាណ៥០០ម៉ែត្រពីកន្លែងកើតហេតុ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1i-5467។ ចំណែកអ្នកបើក រថយន្តម៉ាកសាំយ៉ុង ប្រភេទ ១៥កៅអី ពណ៌កណ្តុះល្មេះ ពាក់ស្លាកលេខ 2A-0079 បានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់មកលោកអធិការ បានបញ្ជាកម្លាំងអូសរថយន្ត និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្ត មកដោះស្រាយតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ : ប៉ិច នរ:

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]