បាងកកៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ថា សាលារៀន នៅក្នុងប្រទេសថៃឡង់ដ៏ ចំនួន ១៨កន្លែង ត្រូវបានបិទទ្វារ បន្ទាប់ពីផ្ទុះរោគ ចម្លែកកើតនៅ លើជើង ដៃ និងមាត់ ។

លោក ម៉ាលីនី ស៊ុកវ៉េវ័ររ៉ាក់គី “Malinee Sukvejvorakij” អភិបាលរងក្រុងបាងកក បានលើកឡើង នៅថ្ងៃអង្គារនេះថា សាលាក្រុងនៅបាងកក បាន ចេញប្រកាសមួយ ដោយបង្គាប់បញ្ជា ឱ្យសាលាចំនួន ១៨កន្លែងបិទទ្វារមួយរយៈ បន្ទាប់ពីមានករណីផ្ទុះរោគ ចម្លែកដែលកើតឡើង នៅលើមាត់ ជើង និងដៃ ឬហៅកាត់ថា “HFMD ” ។

អភិបាលរងរូបនេះបានបញ្ជាក់ថា សាលាក្រុងរក្សាការបិទនេះ ដើម្បីរង់ចាំមើលសភាព ការណ៍នៃការឆ្លង រាលដាល រោគចម្លែកនេះ ហើយការបិទ សាលានេះដែរ ដើម្បីបញ្ចៀសការរីករាល ដាលរោគឆ្លងចម្លែកនេះ ។

ទាក់ទិននឹងករណីនេះដែរ នាយកដ្ឋានសុខាភិបាលបានឱ្យដឹងថា មានកុមារដែលឆ្លងរោគ ចម្លែកមួយនេះកើន ឡើង ៨៦០នាក់ហើយគិតនៅ ក្នុង ខែមិថុនា កន្លងមកនេះ ប៉ុន្ដែមកដល់ខែកក្កដា នេះបានធ្លាក់ចុះ នៅត្រឹម៣៩១នាក់  ៕

Photo by DAP-News

ប្រែសម្រួលៈ សុបញ្ញវ័ន្ដ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]