ខេត្ត​​បាត់ដំបង ៖ កម្លាំងសមត្ថកិច្ច​គ្រប់​ស្ថាប័ន តាមបណ្ដាស្រុកមួយចំនួន និងខេត្តបាន​ចេញ​ប្រតិបត្តិការគ្រប់គោលដៅ​ក្រោយពីមាន​ព័ត៌​មានថា ស្រ្តី​មា្នក់​ត្រូវចោរ២នាក់ជិះ​ម៉ូតូស្ទាក់​ប្លន់តាមផ្លូវយកម៉ូតូស៊េរីទំនើបមួយគ្រឿងទៅ​បាត់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី​១៧ កក្កដា លើកំណាត់​ផ្លូវជាតិលេខ៥៧ (អតីត​លេខ​១០) ត្រង់ចំណុចវាលបឹងត្រាវ ស្ថិតក្នុង​ភូមិ​ក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ប៉ុន្តែ​ក្រោយ​ពីស្រាវជ្រាវជំហាន​ដំបូង​សមត្ថ​កិច្ចដាក់​ការ​សង្ស័យថា «អាចជាការបំប៉ោង​សភាព​ការណ៍»។

នាយនគរបាលប៉ុស្ដិ៍​ឃុំភ្នំសំពៅលោកម៉ី ឆេង​លី បានប្រាប់ឲ្យដឹងថា ស្រ្តីដែលអះអាងថា ត្រូវចោរប្លន់នោះឈ្មោះផាត់ ស្រីនូ អាយុ២៨​ឆ្នាំ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងម៉ូតូដែលត្រូវចោរប្លន់ម៉ាកហុងដាឌ្រីមសេរី​២០១០ ពណ៌ខ្មៅ។ លោកនាយប៉ុស្តិ៍​រូបនេះបាន​បញ្ជាក់ថា ស្រ្តីរងគ្រោះ​មិនបាន​មកប្ដឹងសមត្ថកិច្ច​ភ្លាមៗនោះទេ ក្រោយពីត្រូវចោរប្លន់ តែបែរជា​ធ្វើ​ដំណើរ​ទៅផ្ទះ លុះម៉ោងជាង១០នាព្រឹកនោះ ទើប​លោកទទួលបាន​ព័ត៌មាន​នេះ និងក្រោយ​មក​បន្តិច ទើបឃើញនារីនោះមកដាក់ពាក្យ​បណ្ដឹង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]