ភ្នំពេញ៖ មួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា មានតារាប្រុសស្រី ជាច្រើនដួង បានទទួលរង នូវការប្រមាថ ជាបន្តបន្ទាប់ នៅលើបណ្តាញ ទំនាក់ទំនង សង្គមយក្ស Facebook ជុំវិញរឿងរ៉ាវ ឯកជនរបស់ពួកគេ ។ ជាក់ស្តែងថ្មីៗនេះ ទស្សនិកជន ក៏បានឃើញ សាររិះគន់ថ្មីមួយទៀត ដែលបោកបក់ទៅ លើតារាសាច់សកញ្ញា ពេជ្រ អាវីហ្សា ដោយមានការដៀមដាម ប្រមាថលើរូបនាង មិនសំចៃមាត់ រហូតធ្វើឲ្យ ម្ចាស់សាម៉ីខ្លួន ក្តៅស្លឹកត្រចៀក ទ្រាំមិនបានក៏ ចេញមុខប្រតិកម្ម ការពារកិត្តិយសខ្លួន ខណៈដែលមានគេ យករូបរបស់នាង ទៅជាន់ឈ្លីបង្ហាញ ជាសាធារណៈ ប្រកាសរកមិត្តប្រុស និងអះអាងថា នាងនៅក្រមុំបរិសុទ្ធ ។

តាមរយៈសារខ្លីមួយ ដែលតារាសម្តែងសាច់សខ្ចី ដូចបណ្ដូលចេក និយមបញ្ចេញ ភាពសិចស៊ីកញ្ញា ពេជ្រ អាវីហ្សា បានបង្ហោះ ជាសាធារណៈឆ្លើយឆ្លង ទៅនឹងការបង្ហាញ សារប្រមាថ ដោយយករូបរបស់នាង ទៅបង្ហោះនោះថា «ហេតុអីបានជា Page មួយនេះ មកបង្ខូចកិត្តិយស នាងខ្ញុំ ភាពសិចស៊ីសម្រាប់ នារីគ្រប់រូប ក្នុងសម័យនេះ វាអាចថាបានជា រឿងទូទៅទៅហើយ…» ។

តារាស្រី ដែលមានបុរសគូស្នេហ៍ ជាអ្នកជំនួញរូបនេះ បានចាត់ទុកថា ការបង្ហាញសារបែបនេះ គឺជាចេតនាមួយ ដែលជាន់ឈ្លី កេរ្តិ៍ឈ្មោះរបស់នាង ដោយតាមរយៈសារខ្លី ដែលគេយករូប របស់នាងទៅបង្ហោះ ជាសាធារណៈ ទាំងដែលអ្នក បង្ហោះនោះ មិនដែលបាន ស្គាល់នាងច្បាស់ថា នាងជាមនុស្សបែបណាផង ចុះហេតុអីហ៊ាន យករឿងបែបនេះ មកបន្ទោសបង្អាប់ តម្លៃនាងជាស្ត្រីខ្មែរ? ប៉ុន្តែទោះជា តារារូបនេះ បញ្ចេញប្រតិកម្មក្តី តែនាងមិនបាន បញ្ជាក់ថាអាច នឹងមានចំណាត់ការ តាមផ្លូវច្បាប់ ជាមួយម្ចាស់ Account នោះឡើយ ព្រោះនាងគិតថា មិនចង់មានបញ្ហា នាំវែងឆ្ងាយ សុំត្រឹមតែឲ្យអ្នក ដែលមានចេតនា បំផ្លាញកិត្តិយសនាង ដឹងខ្លួន ហើយបញ្ឈប់ទង្វើ របស់ខ្លួនត្រឹមនេះ តែប៉ុណ្ណោះ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]