ចិន៖ បន្ទាប់ពីរឿងរ៉ាវ ហូរហែរ របស់ក្មេងស្រី វ័យ១៥ឆ្នាំ ម្នាក់ ធ្វើការកែសម្ផស្សខ្លាំងពេក បានធ្វើឲ្យមាន មតិជាច្រើន រិះគន់ លើរួបសម្ផស្ស របស់នាង យ៉ាងខ្លាំង។

ចំពោះនាង Li Enxi Danae អាយុ១៥ឆ្នាំ បានរងការរិះគន់យ៉ាងខ្លាំង ដែលមានអ្នកខ្លះ បានហៅនាងថា ព្រាយពស់ ដោយសារតែនាងមានស្បែក សស្គុសខ្លាំងពេក ក្រោយពេលកែសម្ផស្សរួច។ ហើយកាលពីថ្មីៗនេះ នាងបានតបត ទៅកាន់មនុស្សស្រីភាគច្រើន ដែលច្រណែននឹងសម្រស់ របស់នាង ដោយបានសរសេរក្នុង ប្លុករបស់នាងថា "អ្វីកាន់តែសរសើរ វាកាន់តែបង្ខូចកេរ្តិ៍ឈ្មោះកាន់តែខ្លាំង.... អ្វីដែលកាន់តែជំទាស់ ដោយការច្រណែនរបស់អ្នកនោះ វាកាន់តែចាប់អារម្មណ៍។ តើអ្នកមានទឹកអប់ ម៉ាកល្បីៗប្រើ នៅពេលអ្នកអាយុ១៥ឆ្នាំ ដូចខ្ញុំទេ? តើអ្នកមានឡានជិះថ្លៃៗ ជារៀងរាល់ថ្ងៃ នៅពេលអ្នក អាយុ១៥ឆ្នាំដែរទេ? តើអ្នកមានលុយកាន់៨ម៉ឺន ក្នុងហោប៉ៅ ជារៀងរាល់ខែ  នៅពេលអ្នកមាន អាយុ១៥ ឆ្នាំដែរទេ?  បើគ្មាននោះទេ បិទមាត់ទៅ អ្នកគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលត្រូវ មកស្តីបន្ទោស ឲ្យខ្ញុំនោះទេ។ អ្នកគួរតែ យកពេល ចូលក្នុង សង្គមប្រសើរជាង"៕

គួរបញ្ជាក់ផងដែរថា ការកែសម្ផស្សរបស់ Li Enxi Danae  បានក្លាយជា ប្រធានបទក្តៅ គគុកមួយ ក្នុងបណ្តាញសង្គម យ៉ាងខ្លាំង ដោយសម្រស់ របស់នាង ពិតជាចម្លែក បន្ទាប់នាង ព្យាយាមកែសម្ផស្ស ខ្លាំងពេក ទាំងវ័យក្មេងយ៉ាងនេះ៕












រូបថត របស់នាង Li Enxi Danae
ប្រភព  lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]