ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត បានស្គាល់រួចមកហើយ ពីតារាហ្វេសប៊ុកម្នាក់ ដ៏មានប្រជាប្រិយភាព Pey Pey Dy ដែលជានិច្ចកាល គាត់តែងបង្ហោះវីដេអូ តបពាក្យសម្តី និងឌឺដងដាក់គ្នា តាមបណ្តាញ សង្គមហ្វេសប៊ុក។

កាលពីថ្មីៗនេះដែរ ក្នុងទំព័រហ្វេសប៊ុករបស់ Pey Pey Dy បានបង្ហោះរូបថត កោរសក់មួយសន្លឹក ដែលធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ ភ្ញាក់ផ្អើល និងមានចម្ងល់ យ៉ាងខ្លាំង ចំពោះរឿងនេះ។ ប៉ុន្តែតារាហ្វេសប៊ុករូបនេះ ក៏បានសរសេរអះអាងដែរថា "ថ្ងៃនេះ អត្មាបួសសង គុណម្តាយ រួមទាំងថត MV ក្នុងបទ ព្រះរស់ឈ្មោះម៉ែ ទោះបីជា បួសក្នុងពេលខ្លី តែបានភ្ជាប់និស្ស័យជាមួយនឹង ព្រះពុទ្ធសាសនា"។ ហើយគាត់ក៏ បានបញ្ជាក់ថា គាត់បួសត្រឹមរយៈពេល មួយថ្ងៃ តែប៉ុណ្ណោះ ព្រោះថា គាត់មមាញឹក នឹងការងារ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីរូបថត កោរសក់របស់  Pey Pey Dy ត្រូវបានល្បីខ្ទរខ្ទារ ក្នុងបណ្តាញហ្វេសប៊ុក រួចមក ក៏មានមតិជាច្រើន មានការពេញចិត្ត និងសរសើរ ចំពោះទង្វើរបស់គាត់យ៉ាងខ្លាំងផងដែរ។

ទន្ទឹមនឹងនោះដែរ មានតារាចម្រៀងប្រុសម្នាក់ ប្រចាំផលិតកម្មថោន គឺលោក ខេម ក៏បានសុខចិត្ត កោរសក់របស់ខ្លួន ផងដែរ គឺដើម្បីថតបទចម្រៀង មួយបទ ដែលមានចំនងជើងថា "ទឹកភ្នែកជនពាល"៕


រូបថត របស់ Pey Pey Dy កោរសក់ បួសជាព្រះសង្ឃ



លោក Pey Pey Dy

ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]