ភ្នំពេញ៖ ពីមុនមកមហាជន ធ្លាប់តែឃើញតារាសម្តែងវ័យ២១ ឆ្នាំកញ្ញា សោភ័ណ្ឌ លីនដា តុបតែខ្លួន និងស្លៀកសម្លៀកបំពាក់ បែប លក្ខណៈ សាមញ្ញធម្មតា ជានារីស្រគត់ស្រគំ ពុំសូវហ៊ានបញ្ចេញ ពីភាពសិចស៊ីខ្លាំងពេកនោះទេ ទើបតែពេលនេះ គេបានដឹងថា តារាស្រី សោភ័ណ្ឌ លីនដា បានផ្លាស់ប្តូរឥរិយាបថថ្មី ដោយការលេងខ្លួនសិចស៊ីវិញម្តង ។

យ៉ាងណាក្ដីថ្មីៗនេះ នៅលើទំព័រ Facebook ផ្ទាល់ខ្លួន របស់តារាសម្តែង កំពុងក្រសោប បានប្រជា ប្រិយភាព និងឱកាសការងារ សិល្បៈ ច្រើន អំឡុងពេល ចុងក្រោយនេះកញ្ញា សោភ័ណ្ឌ លីនដា គេបានឃើញនាងបង្ហោះ រូបបែបសិចស៊ីជាបន្ត បន្ទាប់ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់មិត្តភក្តិ អ្នកនិយម ប្រើប្រាស់បណ្តាញមួយនេះ ព្រមទាំងមហាជនអ្នកគាំទ្រ ។

តាមរយៈនៃការថតបង្ហោះរូបមានលក្ខណៈសិចស៊ី បញ្ចេញរន្ធផ្ចិត ដើមទ្រូង និងគល់ភ្លៅពី សំណាក់ តារាស្រី សោភ័ណ្ឌ លីនដា នៅពេល នេះ ត្រូវបានគេយក មកនិយាយ តៗគ្នាថា ការដែលធ្វើបែបនេះ នាងប្រាកដជាមានបំណងអ្វីមួយ ព្រោះថាកន្លងមកគេពុំដែលឃើញ នាងបង្ហាញពី ភាពសិចស៊ី ដូច្នេះឡើយ ។

រូបថតចំនួន ៣-៤ សន្លឹកបង្ហាញពីភាពសិចស៊ី ដែលត្រូវបានតារាសម្តែងកញ្ញា សោភ័ណ្ឌ លីនដា យកទៅបង្ហោះលើ Facebook របស់ខ្លួន ក្នុងពេលថ្មីៗនេះ គឺទទួលបានការ គាំទ្រច្រើន ពីសំណាក់មិត្តភក្តិ របស់នាង ។ ក្នុងនោះក៏មានការសរសេរសារ បែបនិយាយលេង និងសរសើថា «ស្អាតគ្រាន់បើ! តើមានរូបចឹងទៀតទេ សុំមើលទៀតផង?» ។

កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ គេហទំព័រ LookingTODAY មិនអាចទាក់ទង ដើម្បីសុំការបកស្រាយតាមទូរស័ព្ទ ពីសំណាក់កញ្ញា សោភ័ណ្ឌ លីនដា បាននៅឡើយទេ ជុំវិញាការផ្តាស់ប្តូរឥរិយាបថ ពីការស្លៀកពាក់សាមញ្ញធម្មតា ហើយងាកមក រកភាពសិចស៊ីវិញនោះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]