មនុស្សគ្រប់រូប តែងប្រាថ្នាចង់បាន នូវរូបរាងកាយរបស់ខ្លួន ស្លីមស្រស់ស្អាត ដែលអាចទាក់ទាញ ចំណាប់អារម្មណ៍ ពីក្រសែភ្នែកអ្នកដទៃ នៅពេល ស្លៀកសម្លៀកបំពាក់ បញ្ចេញរាងម្តងៗ។ ក្នុងនោះដែរ មានមនុស្សភាគច្រើន តែងតែហាត់ប្រាណ និងតមចំណីអាហារ ដើម្បីចង់បាន រាងស្អាត ប៉ុន្តែប្រហែល ជាអ្នក មិនបានដឹងទេថា អាហារសាមញ្ញមួយចំនួន ក៏អាចជួយអ្នក ដុតបំផ្លាញជាតិខ្លាញ់ បានផងដែរ។

១) ផ្លែប៉ោម៖ ផ្លែប៉ោម ជាផ្លែឈើធម្មជាតិមួយ សម្បូរទៅដោយ ជាតិសរសៃគ្រប់គ្រាន់ ដែលជួយលើប្រព័ន្ធ រំលាយអាហាររបស់អ្នក បានយ៉ាងល្អ។ បន្ថែមពីនេះទៅទៀត អ្នកអាចបរិភោគ ផ្លែប៉ោម ត្រឹម២០នាទី មុនពេលទទួលទានអាហារ ដែលជួយឲ្យអ្នកញ៉ាំអាហារ ក្នុងបរិមាណតិចបំផុត។

២) មាន់ធើកគី (Turkey) ៖ មាន់ធើកគី មានកាឡូរីទាប និងសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ និងសារធាតុ ចិញ្ចឹម។ ក្នុងនោះដែរ មាន់ធើកគី ៥អោន (Ounces) ឬប្រហែល ១៤១ក្រាម ផ្ទុកនូវជាតិកាឡូរី ចំនួន ១៧៥ និងសារជាតិ ធ្វើឲ្យធាត់ ត្រឹមតែ១០ក្រាម ប៉ុណ្ណោះ។

៣) ខាត់ណា៖ ដូចអ្នកបានដឹងស្រាប់ហើយ ថាខាត់ណា អាចជួយដល់សុខភាព របស់អ្នកបាន យ៉ាងច្រើន។ អ្នកអាចបន្ថែមនូវខាត់ណា នៅក្នុង របបអាហារ របស់អ្នក ព្រោះវាមានជាតិកាឡូរីទាប ដែលអាចជួយស្រកទម្ងន់ បានផងដែរ។ ខាត់ណាចំហុយមួយពែង បានផ្ទុកនូវវីតាមីន C វីតាមីន K វីតាមីន B6, B2, ផូស្វ័រ, ម៉ាញ៉េស្យូម, ប្រូតេអ៊ីន, ជាតិអាស៊ីតខ្លាញ់ និងអូមេហ្កា៣ ផងដែរ។

៤) គ្រាប់អាម៉ុង (Almond) ៖ គ្រាប់អាម៉ុង ជួយបង្កើនល្បឿន រំលាយអាហារ បានយ៉ាងល្អ ដែលសារធាតុ ដទៃ មិនអាចធ្វើដូច។ ហើយជាពិសេស គ្រាប់អាម៉ុង ជួយកាត់បន្ថយ ជាតិកូលេស្តេរ៉ល និងជួយឲ្យកម្រិត ជាតិស្ករ ក្នុងឈាម ស្ថិតក្នុងកម្រិតទាប។

៥) ម្រេច៖ ចំពោះម្រេចនេះវិញ អាចជួយសម្រកទម្ងន់ បានយ៉ាងប្រសើរ ព្រោះថាម្រេច មិនមានជាតិកាឡូរី រឺក៏បរិមាណ ជាតិធាត់ នៅក្នុង នោះទេ។

៦) ពពួកសណ្តែក៖  ពពួកសណ្តែក ដូចជា សណ្តែកសៀង សណ្តែកក្រហម សុទ្ធតែមានជាតិដែក វីតាមីនB  និងជាតិសរសៃ។ ជាពិសេស ពពួកសណ្តែក អាចថែទាំចលនា របស់ពោះវៀន បានយ៉ាងល្អ ព្រោះថា ជាតិសរសៃ ដែលមានក្នុងពពួកសណ្តែក អាចជួយសម្រួល ដល់ប្រព័ន្ធរំលាយអាហារ របស់អ្នកបានយ៉ាង ឆាប់រហ័ស។

៧) តែបៃតង៖ តែបៃតង ជាសារធាតុមួយ ដែលអ្នកអាចបន្ថែម ក្នុងរបបអាហារ ដែលជួយបង្កើន អត្រាដុតបំផ្លាញ អាហារបានល្អ នៅក្នុងរាងកាយ របស់អ្នក។ ក្នុងនោះដែរ តែបៃតង មានសារធាតុ EGCG ដែលសមាសធាតុទាំងនេះ អាចជួយបង្កើនរាងកាយ និងអត្រា ដែលជាមុខងារ លើប្រព័ន្ធសរសៃ ប្រសាទ។

ទាំងនេះជាអាហារល្អៗ សម្រាប់ដុតបំផ្លាញ់ជាតិខ្លាញ់ ក្នុងខ្លួនបានយ៉ាងល្អ៕    



ប្រភព timesofindia

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]