កំពង់ចាមៈ    ការិយាល័យកណ្តាល នគរបាលយុត្តិធម៌ ខេត្តកំពង់ចាម ប្រកាសរកម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ចំនួន១១គ្រឿង បន្ទាប់ពីសមត្ថកិច្ចនគរបាល ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការ រងទទួលផែន ការិយាល័យកណ្តាល នគរបាលយុត្តិធម៌ បានចុះធ្វើរដ្ឋបាលរយៈពេល២ថ្ងៃ នៅទឹកដីស្រុកព្រៃឈរ នឹងរកឃើញម៉ូតូគ្មាន លិខិតសំគាល់ត្រឹមត្រូវ ដែលជនសង្ស័យ បានយកទៅលាក់ទុកនៅក្នុងទឹកដីស្រុកព្រៃ ឈរនោះ។

ម៉ូតូហុងដាឌ្រីម សេ១២៥ ទាំង១១គ្រឿង ដែលកំពុងប្រកាសរកម្ចាស់នេះ មានទី១ សេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ ខ្មៅ លេខតួនឹងលេខម៉ាស៊ីន ៨២៧៥៧៦៤.ទី២សេ១២៥ សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ លេខតួរ  នឹងលេខម៉ាស៊ីន ៨៤១៣០៤៥.ទី៣ សេ១២៥ សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន៨៤០០៥០៧ ទី៤ សេ១២៥ សេរី ឆ្នាំ២០០៨ ឡើងឆ្នាំ២០១០ ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន៨២៤៩៦៨៩.ទី៥សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ លេខតួ នឹងលេខម៉ាស៊ីន៨២១០០៧២.ទី៦ សេ១២៥ សេរីឆ្នាំ២០១១ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន ៨៦១០០៨៩.ទី៧ សេ១២៥ សេរីឆ្នាំ២០០១០ ពណ៌ខ្មៅលេខតួរនឹងលេខម៉ាស៊ីន ៨៥១៥២៨៤.ទី៨ សេ១២៥ សេរី ឆ្នាំ២០១០ ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន៨៤៦០៤៨៧.ទី៩សេ១២៥ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ លេខតួនឹង លេខម៉ាស៊ីន៨៥៨៦២៦៧ ម៉ូតូនេះមានស្នាមកែលេខខ្ទង់ទី៣គឺលេខ៨. ទី១០ សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន៨៥០៥៦៩០.នឹងទី១១ សេ១២៥ សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ លេខតួរនឹងលេខម៉ាស៊ីន ៨៤២៣១៧៥។

លោក ជឹម សេងហុង ស្នងការរង បានមានប្រសាសន៍ថា ចំពោះម្ចាស់ម៉ូតូដែលបានស្គាល់ម៉ូតូរបស់ខ្លួនត្រូវនាំ យកនូវឯកសារពាក់ព័ន្ធ មកទំនាក់ទំនងនៅការិយាល័យកណ្តាលនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ។

លោក ស្នងការរងបានអោយដឹងផងដែរថា ក្នុងពេលចុះធ្វើរដ្ឋបាលនៅទឹកដីស្រុកព្រៃឈរនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័ម្នាក់ដែលបាននាំយកម៉ូតូទាំងនោះមកលាក់ទុកនៅក្នុងទឹកដីស្រុកព្រៃឈរនោះ៕

ដោយៈ នួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]