ហ្វីលីពីន៖ ភាគច្រើនមិនថា តារាចម្រៀង រឺក៏អ្នករាំនោះទេ តែងតែបង្ហូរទឹកភ្នែក នៅពេលពួកគេបាន ជួបបញ្ហាអ្វីមួយ នៅលើឆាក។ តួយ៉ាង កាលពីថ្មីៗ នេះដែរ មានតារាចម្រៀង ស្រីវ័យក្មេងម្នាក់ បានរបូតអាវក្នុង ខណៈនាងកំពុង ស្រែកច្រៀង លើឆាកសម្តែងមួយ។

ចំពោះនាង Alex Gonzaga បានរបូតអាវទ្រនាប់ នៅក្នុងកម្មវិធី " AG From The East: The Unexpected Concert" កាលពីយប់ថ្ងៃសៅរ៏ ទី២៥ ខែមេសា កន្លងទៅនេះ ។ ខណៈពេលនាង កំពុងតែច្រៀង បានពាក់កណ្តាល នូវបទចម្រៀង របស់នាង "I am Alex G" នោះ ស្រាប់តែ អាវក្នុងរបស់នាង បានធ្លាក់ចេញមកក្រៅ ហើយរំពេចនោះដែរ ក្រុមការងាររៀបចំកម្មវិធី ក៏បានប្រញាប់ ចូលទៅជួយនាង យ៉ាងរហ័សតែម្តង។

ទោះបីជាមានរឿងហេតុ អាក្រក់បែបនេះ បានកើតឡើង ចំពោះតារាចម្រៀងស្រី វ័យ២៧ឆ្នាំ រូបនេះក៏ដោយ ក៏នាងបានគិតថា វាជាបទពិសោធន៍ មួយ នៅលើឆាកសម្តែង ប៉ុន្តែវាមិនអាចធ្វើឲ្យ ការសម្តែងរបស់នាង ត្រូវបញ្ឈប់កណ្តាលទី នោះទេ៕





ទិដ្ឋភាពពេលរបូតអាវក្នុង របស់តារាចម្រៀងស្រី Alex Gonzaga

ប្រភព Kickerdaily

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]