ថ្ងៃនេះវេបសាយ Sovann2.com យើងខ្ញុំ មានដំណឹងថ្មីទាក់ទង iPhone 5 បន្ថែមមកទៀតហើយ កាលពីឆ្នាំមុនកន្លងទៅ ក្រុមហ៊ុន Apple បានបង្ហាញខ្លួន iPhone ម៉ូដែលបន្ទាប់ពី iPhone 4 ដែលអ្នកគ្រប់គ្នាតែងតែប៉ាន់ស្មានថានឹងមានការផ្លាស់ប្តូរបែប major change តែការពិតនោះមិនដូចការគិតឡើយ បែជាក្រុមហ៊ុន Apple បញ្ចេញ iPhone 4S ទៅវិញ ដែលជាការផ្លាស់ប្តូរបែប minor change ប៉ុណ្ណោះ ។ នៅក្នុងឆ្នាំនេះផងដែរ បើមើលតាមតារាងវេលា របស់ក្រុមហ៊ុន Apple គួរនឹងបង្ហាញ iPhone 5 នៅខែតុលា ដូចទៅនឹងឆ្នាំមុនដែល បានបង្ហាញ iPhone 4S នៅខែតុលាដូចគ្នា ។ នៅពេលថ្មីៗនេះមានរបាយណ៍មកថាក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 5 នៅថ្ងៃទី 7 ខែសីហាខាងមុខនេះ ។
Know Your Mobile បានប្រាប់ថា :
ពីប្រភពដែលគួរអោយជឿជាក់នៃឧស្សាហកម្មដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅ Know Your Mobile ថា iPhone 5 នោះនឹងបង្ហាញខ្លួននៅក្នុងពីធី Keynote នៅថ្ងៃទី 7 ខែសីហាខាងមុខនេះ ។
ប្រសិនបើប្រៀបធៀបតាមវេលាបញ្ចេញ iPhone 5 ដែលត្រូវបង្ហាញខ្លួនលឿនជាងមុនដល់ទៅ 2 ខែនោះ អាចជាការផ្លាស់ប្តូរនូវយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Apple ក៍អាចថាបាន ...ប្រសិនបើមានអ្វីថ្មីទាក់ទងជាមូយដំណឹងនៃទូរស័ព្ទដៃ iPhone 5 វេបសាយយើងខ្ញុំនឹងផ្តល់ដំណឹងជូនលោកអ្នកភ្លាមៗ ។ ពេលនេះផងដែរក៍មានរបាយណ៍ការមកថា iPhone 5 បានចូលដល់វគ្គការផលិតរៀបរយហើយ ។
ប្រសិនបើលោកអ្នកចង់ដឹង iPhone 5 បង្ហាញខ្លួននៅថ្ងៃណា សូមចុច Like ខ្ញុំបាទនៅក្នុង Facebook

ដកស្រង់ពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]