ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររថយន្តបុកពីក្រោយរុញទៅមុខចម្ងាយប្រមាណ៩៣ម៉ែត្រ ខណៈពេលកំពុងជិះម៉ូតូស្របទិសគ្នា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ កក្កដា ២០១២ លើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខអង្គភាពសាខាពន្ធដាខេត្ត ស្ថិតក្នុងភូមិថ្នល់បំបែកលាច សង្កាត់រលាប ក្រុងពោធិ៍សាត់ ។
មន្ត្រីនគរបាលចរាចរឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងឧប្បត្តិហេតុខាងលើនេះឈ្មោះអិុត ហាប់ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ជិះម៉ូតូម៉ាក WAVE ពណ៌ខ្មៅ ។ រីឯរថយន្តបង្កគ្រោះថ្នាក់ម៉ាក MITSUBISHI TRITON ពណ៌ខ្មៅ របស់ក្រុមហ៊ុនចិនអគ្គិសនីខេត្តបាត់ដំបង ។ រថយន្តបែកកង់មុខខាងឆ្វេង និងខូចពីមុខបន្តិចបន្តួចប៉ុណ្ណោះ ឯម៉ូតូខ្ទេចមួយកំណាត់ក្រោយស្ទើរទាំងស្រុង ខណៈម្ចាស់ដេកស្លាប់យ៉ាងអាណោចអាធ័មនោះ ។
រថយន្តបង្ក និងម៉ូតូត្រូវបាននគរបាលចរាចរផ្លូវគោកយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយទៅតាមច្បាប់ ឯសាកសពប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាម ប្រពៃណី ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]