ថៃ៖ កាលពីសប្តាហ៍មុន ខ្មែរឡូត បានចុះផ្សាយ នូវអត្ថបទមួយ ដែលទាក់ទងនឹង តម្លៃខ្លួន របស់តារាថៃ ពីការថតផ្សព្វផ្សាយ ពាណិជ្ជកម្ម ផ្សេងៗ ប៉ុន្តែថ្ងៃនេះ បង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដាន ជាមួយនឹង តម្លៃខ្លួន ក្នុងការ ថតរឿងមួយភាគ របស់តារាស្រីថៃល្បី វិញម្តង។

តារាសម្តែងស្រីថៃ ភាគច្រើន តែងទទួលបាន ការគាំទ្រ ពីសំណាក់មហាជន តាមរយៈការសម្តែង រឿងភាគ ក្នុងទូរទស្សន៍។ ប៉ុន្តែអ្នកមិនដែល ធ្លាប់ដឹងនោះទេថា តម្លៃខ្លួន ក្នុងរឿងមួយភាគ ពួកគេ ទទួលបានប៉ុន្មាន។ បន្ថែមពីនេះទៅទៀត តារាស្រី ដែលត្រូវបានគេ ដឹងលឺថា ជាតារាដែលមានតម្លៃ ថតរឿងមួយភាគ បានខ្ពស់ជាងគេនោះ មានដូចជា នាង Aum Patchrapa នាង Chompoo Araya នាង Ann Thongpraksom នាង Nun Woranuch  នាង Ploy Chermarn  នាង Aff Taksaorn  នាង Janie Thienphosuwan  នាង Pancake  Khemanit  នាង Min Pechaya  និងនាងYaya Urassaya ជាដើម៕

ចង់ដឹងថា តារាស្រីថៃល្បីៗ មានតម្លៃខ្លួនប៉ុន្មាន តោះតាមដាន ទាំងអស់គ្នា៖

១) Aum Patchrapa តម្លៃខ្លួន  ថតរឿងមួយភាគ  គឺ២០ម៉ឺនបាត (ជាង ៦ពាន់ដុល្លារ)


២) Chompoo Araya  តម្លៃខ្លួន ថតរឿងមួយភាគ គឺ១០ម៉ឺនបាត (ជាង ៣ពាន់ដុល្លារ)


៣) Ann Thongpraksom តម្លៃខ្លួន ថតរឿងមួយភាគគឺ ៨ម៉ឺនបាត (ជាង ២,៤០០ដុល្លារ)


៤) Nun Woranuch  តម្លៃខ្លួន ថតរឿងមួយភាគ គឺ ៨ម៉ឹនបាត (ជាង ២,៤០០ដុល្លារ)


៥) Ploy Chermarn  តម្លៃខ្លួន ថតរឿងមួយភាគគឺ ៨ម៉ឹនបាត (ជាង ២,៤០០ដុល្លារ)


៦) Aff Taksaorn  តម្លៃខ្លួនថតរឿងមួយភាគ គឺ ៧៥,០០០បាត (ជាង ២,៣០០ដុល្លារ)


៧) Janie Thienphosuwanថតរឿងមួយភាគ គឺ ៧៥,០០០បាត  (ជាង ២,៣០០ដុល្លារ)


៨) Pancake  Khemanit ថតរឿងមួយភាគ គឺ ៧ម៉ឺនបាត (ជាង ២,១០០ដុល្លារ)


៩) Min Pechaya ថតរឿងមួយភាគគឺ ៥ម៉ឺនបាត (ជាង ១,៥០០ដុល្លារ)


១០) Yaya Urassayaថតរឿងមួយភាគគឺ  ៤៥,០០០បាត (ជាង ១,៣០០ដុល្លារ)


ប្រភព Dara

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]