ភ្នំពេញ៖ កាលពីថ្ងៃល្ងាច ទី២៤ ខែមេសា ឆ្នាំ ២០១៥ ក្រុមហ៊ុន LG Eletctronics និងក្រុមហ៊ុន  G Gear បានបង្កើត កម្មវិធីប្រកួត ប្រជែងមួយ  ដែលបានរៀបចំ ឡើងនៅ សកលវិទ្យាល័យ Limkokwing ។

ចំពោះកម្មវិធីដ៏ពិសេសនេះ ជាការប្រកួតចុងក្រោយបំផុត ដែលមានបេក្ខភាព ចំនួន១៥រូប បានជ្រើសរើស ចេញ ពីស្នាដៃDesign លើទូរស័ព្ទ LG AKA ជាច្រើន ដែលបានចូលរួម ក្នុងការប្រកួត ប្រជែងនេះ តាំងពី ជុំទី១មកម្ល៉េះ។ បន្ថែមពីនេះ ទៅទៀត បេក្ខភាពជ័យលាភី ទាំង១៥រូបនេះ មកពី សកលវិទ្យាល័យ Limkokwing និងសាលាអន្តរជាតិទ្វីបអាមេរិចកាំង សកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ និង វិទ្យាល័យ ស៊ីសុវត្ថិ។



ជាមួយគ្នានោះដែរ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើង ក្នុងបំណង នាំយកផលិតផល ដែលមាន គុណភាពខ្ពស់ និងមាន បច្ចេកវិទ្យាទំនើប  រចនាបទនៃការច្នៃប្រឌិត ដោយភាពទានសម័យ និងចុងក្រោយនៃ សកលលោក។ ហើយជាពិសេស ការរចនា ដែលពេញ ដោយភាពប៉ិន ប្រសព្វ និងគំនិតនៃការ Design គឺមានអត្ថន័យ ដ៏ពិសេសនិងទាក់ទាញបំផុត របស់សិស្ស និស្សិត ក្នុងផ្នែក Design នៃព្រះរាជាណាចក្រ កម្ពុជា នាពេលបច្ចុប្បន្ន។




LG AKA ជាប្រភេទទូរស័ព្ទដែ ដ៏ទំនើបបំផុតប្រចាំឆ្នាំ ២០១៥  ដែលមានលក្ខណៈសាកសម និងផ្តល់ នូវភាព ស៊ីវីល័យបំផុត សំរាប់យុវវ័យ សម័យថ្មី។ ទូរស័ព្ទដៃ LG AKA មានភ្នែកផុស ឡើងនៅលើ អេក្រង់មុខ នៃទូរស័ព្ទ ហើយខ្សែភ្នែកទាំងនោះ បានបង្ហាញនូវ ភាពគួរឲ្យ ចាប់អារម្មណ៍ នឹងគួរអោយ អស់សំណើច។ ភ្នែកដ៏ពិសេសនេះ នឹងសម្លឹងព្រម ទាំងធ្វើការ កត់សម្គាល់ នូវរាល់ សកម្មភាពរបស់ អ្នកជានិច្ច។ មិនតែប៉ុណ្ណោះ ភ្នែកដ៏ឆ្លាតវៃនេះ ថែមទាំងមាន លក្ខណៈប៉ិន ប្រសប់ខ្ពស់ ក្នុងការ បង្ហាញពីអារម្មណ៍ តួយ៉ាងដូចជាពួកគេ នឹងបង្ហាញនូវភ្នែក វិលមុខនៅពេល ដែលលោកអ្នក ក្រឡុកទូរស័ព្ទ ហើយពួកគេនឹង មើលចុះក្រោម នៅពេលដែល លោកអ្នកត្រូវការ ដកម៉ាសចេញពី ទូរស័ព្ទ ហើយព្រមទាំង មានការ បង្ហាញនូវ លក្ខណៈពិសេស ផ្សេងៗ ទៀតជាច្រើន៕ 

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]