កំពង់ចាមៈ    បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលប៉ុស្តិ៍ សង្កាត់កំពង់ចាម ត្រូវបានរថយន្តមួយ គ្រឿង បើកបុក ហើយព្យាយាមបើករត់ ដោយអូសជាប់ម៉ូតូ នៅក្រោមរថយន្ត ប្រហែលជាងមួយគីឡូម៉ែត្រ ទើបនគរបាល យាមគោលដៅស្ពាន គីហ្សូណាឃាត់ជាប់  ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាល ពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចកែងផ្លូវភ្លោះ ស្ថិតក្នុងផូមិទី៧ សង្កាត់ .ក្រុងកំពង់ចាម ។

ប្រភពពីអ្នកដឹង ហេតុការណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង សោភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ ជា មន្ត្រីនគរបាលប៉ុស្តិ៍ សង្កាត់កំពង់ចាម មានទីលំនៅ ភូមិទី៦ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ប្រភពដដែល បានឲ្យដឹងទៀតថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌សំបក ឪឡឹក ចាស់ ពាក់ស្លាកលេខ ភ្នំពេញ ២2T-4261 បើកបរពីទិស ខាងជើងមកត្បូង ក្នុងល្បឿនលឿន លុះបើកមកដល់ចំណុច កែងផ្លូវភ្លោះស្ថិតក្នុងភូមិទី៧ នោះ ស្រាប់បុកម៉ូតូ មួយគ្រឿងម៉ាក វ៉េវ គ្មានស្លាកលេខ ដែល កំពុងបើក ឆ្លងផ្លូវចំណុច ផ្លូវបំបែកនោះយ៉ាងពេញទំហឹង បណ្តាលឲ្យ ផ្លោងអ្នកបើកម៉ូតូចម្ងាយ១៧ម៉ែត្រ ដេកសន្លប់ធំ នៅចិញ្ចើមថ្នល់ ហើយអ្នកបើករថយន្ត ព្យាយាមបើក រត់ទាំងជាប់ម៉ូតូនៅក្រោមឡានអូស បែកផ្កាភ្លើងផ្អើល មនុស្សម្នាទាំង កណ្តាលអាធ្រាតុ លុះបើកអូសម៉ូតូឡើង ស្ពានគីហ្សូណាបានបន្តិចក៏ត្រូវនគរបាលយាម គោលដៅស្ពានឃាត់ជាប់ ។ប្រភពបានឲ្យដឹងទៀតថា អ្នកបើករថយន្តអូសម៉ូតូរត់គេចនោះ មានឈ្មោះ ឡាក់ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្រ្តីនគរបាល ស្រុកពញាក្រែក មានទីលំនៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុបានឲ្យ ដឹងទៀតថា អ្នកបើករថយន្តទំនងជាទើបនឹងចេញពីផឹកស៊ី ដែលក្នុងរថយន្តគេ ឃើញមានស្រីមានប្រុស ចេញពីក្នុងរថយន្តទាំងភាព ស្រវឹងមករារាំង មិនអោយអ្នកកាសែតថតរូប នឹងបាន ជេរប្រមាថ អ្នកកាសែតយ៉ាងចាស់ដៃថែមទៀតផង ។ប៉ុន្តែបើទោះជាយ៉ាងនោះក្តី រថយន្តនឹងម៉ូតូជនរង គ្រោះ ត្រូវសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីចងក្រងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកឯជនរងគ្រោះអ្នកជិះម៉ូតូឈ្មោះ ហេង សោភ័ណ្ឌ រងរបួសធ្ងន់ កំពុងសង្ក្រោះនៅមន្ទីរ ពេទ្យខេត្តកំពង់ចាម៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]