ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានចម្រៀងមួយបទ ដែលមានចំនងជើងថា “បើជាគូ” ត្រូវបាន លើក យកមកច្រៀង រួមគ្នា ដោយ តារាចម្រៀងល្បីទាំង ៤រូប ប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបាន អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក នាំគ្នា សរសើរថា ពិតជាពិរោះ។

គួរបញ្ជាក់ដែរថា ការបង្ហើរ សំនៀងរួមគ្នា នេះ គឺបានធ្វើឡើងក្នុង កម្មវិធី Cambodia's Idol Talk show  ជាកម្មវិធី មួយ ដែលធ្វើបទសំភាសន៍ ជាមួយ លោក ព្រាប សុវត្ថិ  កញ្ញា ឱប សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ និង លោក ឆន សុវណ្ណរាជ ដែល តារាចម្រៀងទាំង ៤រូបនេះ នឹងក្លាយជា គណៈកម្មការ ក្នុង កម្មវិធី Cambodia's Idol រដូវកាលទី ១ ជាកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក មួយទៀត  ដែលនឹង ចាក់បញ្ចាំង លើ ប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស ក្នុងពេលឆាប់ៗខាងមុខនេះ ៕

ទស្សនានិងស្តាប់កំសាន្តទាំងអស់គ្នា ៖

ប្រភព Facebook

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ